នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ នេះ អ្នកគាំទ្រនៅក្នុងវិស័យបវរកញ្ញា បានចូលរួមអបអរសាទរដល់តារាបង្ហាញម៉ូដ កញ្ញា ស៊ីង វង្សច័ន្ទពេញបរមី ជាអតីតបេក្ខភាពឆ្នើមក្នុងកម្មវិធី Miss Universe Cambodia 2025 ដែលបានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យ បញ្ចប់ងារជាសង្សារ។
ក្នុងនោះដែរ គូដណ្តឹងរបស់កញ្ញា ស៊ីង វង្សច័ន្ទពេញបរមី ត្រូវបានគេស្គាល់ថា ជាកីឡាករបាល់ទាត់ឆ្នើម និង ជាអតីតកីឡាកររបស់ក្រុម Naga World Fc គឺ លោក ហេង ទីណា។
គួររំឭកថា កញ្ញា ស៊ីង វង្សច័ន្ទពេញបរមី គឺជាបេក្ខភាពលេចធ្លោមួយរូបក្នុងកម្មវិធីប្រកួត Miss Universe Cambodia 2025 ដោយកញ្ញាពាក់ស្លាក MUC12។ ក្នុងនោះ បើទោះជាមិនទទួលបាន Top កំពូលក៏ពិតមែន ប៉ុន្តែកញ្ញា ស៊ីង វង្សច័ន្ទពេញបរមី ទទួលបានពានរង្វាន់ Best In Body Suit ក្នុងការប្រកួត Miss Universe Cambodia 2025 ផងដែរ៕