នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកចំណេះដឹងជូនទៅកាន់សមាជិក ប.ស.ស អំពីឯកសារសំខាន់ៗ សម្រាប់ស្នើសុំប្រាក់បំណាច់មាតុភាព។
ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ពីឯកសារសំខាន់ៗសម្រាប់ស្នើសុំប្រាក់បំណាច់មាតុភាព រួមមាន៖
១. លិខិតចេញពីមន្ទីរពេទ្យ ឬ បញ្ជាក់ថាបានសម្រាលកូន
២. សំបុត្រកំណើត ឬ សេចក្ដីចម្លងសំបុត្រកំណើតកូន
៣. ប័ណ្ណ ប.ស.ស.
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៥. ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
៦. គណនីធនាគាអេស៊ីលីដា ឬ ធនាគារកាណាឌីយ៉ា
៧. លិខិតផ្ទេរសិទ្ធិ (ករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស និង ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ)។
បេឡាជាតិសន្តិសុខសង្គមបានបញ្ជាក់បន្ថែមថា ករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស. សាម៉ីខ្លួនត្រូវទៅពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧៕