នៅរសៀលថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យបានដឹង ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោកជា «ប្រទេសមានភាពរួសរាយ និង រាក់ទាក់បំផុត លើពិភពលោក»។
ជាក់ស្ដែងតាមរយៈការចុះផ្សាយរបស់ Condé Nast Traveller 2025 Readers’ Choice Awards បានឱ្យដឹងថាប្រទេសដែលជាប់ជា «ប្រទេសមានភាពរួសរាយ និង រាក់ទាក់បំផុត លើពិភពលោក» គឺមានទៅតាមលេខរៀងដូចខាងក្រោម ៖
១. ប្រទេស Kenya
២. ប្រទេស Barbados
៣. ប្រទេស Mexico
៤. ប្រទេស Bhutan
៥. ប្រទេស Cambodia
៦. ប្រទេស Vietnam
៧. ប្រទេស Chile
៨. ប្រទេស Mauritius
៩. ប្រទេស Seychelles
១០. ប្រទេស Thailand