(វីដេអូ) មហាជនសោកស្តាយទេពកោសល្យ កូនជ្រូក កាលនៅមានជីវិត ជាបេក្ខភាព The Rapper ដ៏មានសមត្ថភាព
នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ អ្នកនាង Mariam Brown ភរិយារបស់តារាចម្រៀងរ៉េប Vin Vitou បានបង្ហោះសារដ៏រន្ធត់ចិត្តមួយ ដោយអ្នកនាងបានប្រាប់ដំណឹងថា កូនជ្រូក (Konjruk Fash Ion) ដែលមហាជនស្គាល់ជា Influencer ល្បីម្នាក់បានទទួលមរណភាពដោយជំងឺរលាកស្រោមខួរ។
ទន្ទឹមនឹង មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញក្តីសោកស្តាយ និង រន្ធត់ចិត្ត ហើយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ កូនជ្រូក ផងដែរ។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមហាជនមានក្តីសោកស្តាយទៀតនោះ ក្រោយពីដឹងថា កូនជ្រូក កាលនៅមានជីវិតក៏ជាបុគ្គលមានទេពកោសល្យ តស៊ូ ក្នុងវិស័យសិល្បៈដែរ ដោយ កូនជ្រូក ធ្លាប់ជាបេក្ខភាព The Rapper Cambodia មានរហស្សនាមថា Bad B។
ក្នុងនោះ ផេកផ្លូវការរបស់កម្មវិធី The Rapper Cambodia បានបង្ហោះសារយ៉ាងក្រៀមក្រំថា ៖ «ពួកយើងពិតជាមានការសោកស្ដាយជាខ្លាំង ដែលបានទទួលដំណឹងមរណភាពរបស់ ទេពកោសល្យអធិរាជ – Bad B ដែលជាបេក្ខភាពជាទីស្រលាញ់ពីកម្មវិធី The Rapper Cambodia។ នៅក្នុងកម្មវិធី The Rapper, Bad B បាននាំយកថាមពលវិជ្ជមាន ភាពរឹងមាំ និង ការខិតខំប្រឹងប្រែងយ៉ាងមុតមាំដើម្បីតាមចាប់ក្ដីស្រមៃ ហើយការចងចាំរបស់គាត់នឹងស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រគ្រប់ទីកន្លែង។ Bad B នឹងបន្តនៅក្នុងការចងចាំរបស់ក្រុមការងារយើង សម្រាប់ភាពក្លាហាន ទេពកោសល្យ និងក្រមសីលធម៌ការងារ ពោរពេញទៅដោយការតស៊ូព្យាយាមដែលមិនផ្លាស់ប្ដូររបស់គាត់។ ក្រុមការងារបារមី ភ្លើងគប់ និង The Rapper Cambodia សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ Bad B ក្នុងអំឡុងពេលដ៏លំបាកនេះ»៕
សូមទស្សនា វីដេអូខាងក្រោម៖