បច្ចុប្បន្នឧស្សាហកម្មតន្ត្រីនៅកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងទាំងក្នុង និង ក្រៅប្រទេស ដោយក្នុងនោះទាំងការផលិតចម្រៀង គឺសម្បូរទៅដោយផលិតករ តន្ត្រីករ និង អ្នកចម្រៀង ដែលសុទ្ធសឹងតែមានសមត្ថភាព។ លើសពីនោះមិនថាបទចម្រៀងទម្រង់អ្វីនោះទេ គឺសុទ្ធសឹងតែមានទីផ្សារខ្លាំងទៀតផង។
យ៉ាងណាមិញ បើក្រឡេកទៅមើលចម្រៀងបែបមនោសញ្ចេតនា ស្នេហាឈឺចាប់ បែកបាក់ ដៃគូក្បត់ឯណោះវិញ អ្នកគាំទ្រនិយមស្តាប់បទចម្រៀងប្រភេទនេះ បានដាក់ពិន្ទុឱ្យតារាចម្រៀងប្រុសស្រី ២ រូប គឺលោក ស៊ូលី ផេង និង អ្នកនាង ពេជ្រ សូលីកា ដោយប៉ុន្មានឆ្នាំជាប់គ្នាពួកគេបានរក្សាតំណែងតារាចម្រៀងច្រៀងបទសេដៗ។
ក្នុងនោះ អ្នកគាំទ្រ បានលើកឡើងថា ទឹកដមសំឡេង មនោសញ្ចេតនារបស់លោក ស៊ូលី ផេង និង អ្នកនាង ពេជ្រ សូលីកា គឺពិតជាស័ក្តិសមបំផុតនឹងចម្រៀងប្រភេទនេះ រោះបទចម្រៀងរបស់តារាប្រុសស្រី ២ រូបនេះ សឹងតែ ៩០% ហើយ គឺកម្សត់ៗ ធ្វើឱ្យអ្នកកំពុងខូចចិត្តស្តាប់ហើយស្លុងអារម្មណ៍តាមអត្ថន័យនៃបទចម្រៀង៕