ជុំវិញរឿងរ៉ាវរបស់កំពូលតារាចម្រៀងស្រីអ្នកនាង មាស សុខសោភា ដែលបានផ្ទុះវែកញែកលើបណ្ដាញសង្គមប៉ុន្មានថ្ងៃកន្លងទៅ ទាក់ទិនរឿងជំនឿ និង ទំនាក់ទំនងរវាងស្វាមី មកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ខណៈមហាជនក៏បន្តចែករំលែកវែកញែកពាសពេញបណ្ដាញសង្គម។
ស្របពេលអ្នកគាំទ្រ មិត្តអ្នកសិល្បៈ ក៏ដូចជាអ្នកប្រើបណ្ដាញសង្គមចែករំលែក និង បង្ហាញមតិផ្សេងៗជុំវិញរឿងរ៉ាវរបស់ខ្លួន ឃើញថាកំពូលតាចម្រៀងស្រីរូបនេះ ក៏នៅតែចេញវីដេអូថ្មីៗលើហ្វេសប៊ុកនិយាយបកស្រាយ និង ឆ្លើយតបទៅកាន់ការវែកញែកទាំងនោះជាបន្តបន្ទាប់។
ក្នុងនោះ បើចាប់អាម្មណ៍លើចំណុចមួយក្នុងវីដេអូនិយាយបកស្រាយរបស់អ្នកនាង មាស សុខសោភា ដែលបានឆ្លើយតបទៅកាន់គ្រូមន្តវិជ្ជាមួយចំនួនថានាងត្រូវមន្តខ្មៅ ឬត្រូវអំពើស្នេហ៍គេ និង ចាញ់បោកគេនោះ គឺអ្នកនាងបាននិយាយបដិសេធទាំងស្រុង ដោយលើកជាសំណួរថាចំណុចត្រង់ណាដែលមើលមកនាងត្រូវមន្តខ្មៅ អំពើគេ ឬបែកសតិជាដើម ខណៈសព្វថ្ងៃអ្នកនាងនៅមានសភាពធម្មតា មើលថែគ្រួសារ ទំនាក់ទំនងការងាររកស៊ីធម្មតា ប្រកបអាជីពច្រៀងធម្មតា លើសពីនេះមួយរយៈក្រោយ សម្រស់របស់អ្នកនាងកាន់តែស្រស់ស្អាតក្មេងជាងវ័យ រីឯសុខភាពក៏ល្អជាងមុនទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖




