ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

Share This

នៅរសៀលថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានបញ្ជាក់ពីករណីក្រុមទាហានថៃរំលោភយុវតីខ្មែរ និង ចំណាត់ការបន្ទាន់របស់កម្ពុជា តាមរយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ក្នុងនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ៖ «សូមជម្រាបជូនបងប្អូនមេត្តាជ្រាប ករណីនេះគឺពិតជាកើតមានឡើងមែន គឺនៅពេលដែលពលករខ្មែរយើងចាកចេញពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា ប៉ុន្តែនៅទឹកដីថៃនៅឡើយ គឺពលករខ្មែរយើងប្រមាណជា ១០ នាក់ នៅក្នុងនោះគឺមាននារីតែប្អូនស្រីហ្នឹងម្នាក់ទេ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែកពលករខ្មែរយើងជា ២ ក្រុម មួយក្រុមប្អូនស្រីតែម្នាក់ ហើយមួយក្រុមទៀតគឺបុរសសុទ្ធ»

តាមប្រភពបានរៀបរាប់បន្ត ៖ «ឱកាសនោះហើយដែលក្រុមកម្លាំងប្រដាប់អាវុធថៃ បានប្រព្រឹត្តនូវបទល្មើសស្មោកគ្រោក និង បាត់បង់ភាពជាមនុស្សទៅលើប្អូនស្រី ពោលគឺចាប់រំលោភបូកចំនួន ៧ នាក់ ហើយមកដល់ទឹកដីកម្ពុជាវិញ ប្អូនស្រីបានស្ទុះស្ទារមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ពាក្យប្ដឹងស្វែងរកយុត្តិធម៌ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់បំផុតក្នុងការទទួលពាក្យប្ដឹងទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយដល់ប្អូនស្រី ហើយស្នងការចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារឱ្យចុះសហការជាមួយស្នងការខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ បច្ចេកទេស កសាងឯកសារប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវនេះយើងពុំទាន់បញ្ចប់នូវការបំពេញការងារជំនាញទៅលើករណីនេះដែរ ដែលជាករណីរំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ អ្នកខេត្តកំពង់ធំ»

លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ៖ «ជានីតិវិធី ជាវិធានការបស់យើង ទី១ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងធ្វើបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺធ្វើបណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ គឺធ្វើបណ្ដឹងតវ៉ា តាមរយៈអង្គការអន្តរជាតិផងដែរ ដើម្បីឱ្យសមត្ថកិច្ចថៃតាមចាប់ជនល្មើសយកមកអនុវត្តន៍ទោស ផ្ដល់យុត្តិធម៌ឱ្យប្អូនស្រី ដែលជាជនជាតិខ្មែរ ជាករណីដែលមិនអាចទទួលយកបាន ចំពោះអំពើបាត់បង់ភាពជាមនុស្ស អំពើអមនុស្សធម៌ អំពើស្មោកគ្រោកនេះ ជាដាច់ខាត» ។ លោកបានបន្តថា ៖ «យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃ ត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧ នាក់ និង អ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈឱ្យប្រជាជនថៃបានដឹង ប្រជាពលរដ្ឋកម្ពុជាបានដឹង ប្រជាពលរដ្ឋនៅទូទាំងពិភពលោកបានដឹងថា ខ្លួនបានចាត់ការទៅលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ចរបស់ខ្លួនថែមទៅទៀតផង»

សូមចុចទីនេះដើម្បីស្ដាប់សារលម្អិត

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

ព័ត៌មានបន្ថែម

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ