នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថានៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:១៦ នាទីរសៀល ដោយសារមានករណីដាច់ចរន្តអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំងអស់ មិនអាចដំណើរបាន។
រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានបន្តឱ្យដឹងថា ព្រឹត្តិការណ៏នេះ បណ្តាលឱ្យសម្ពាធទឹកទូទាំងផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្លាក់ចុះ ឬគ្មានទឹកតែម្តង។
បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងពិនិត្យ និង ភ្ជាប់ចរន្តអគ្គិសនីដំណើរការរោងចក្រឡើងវិញ ហើយក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕