ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

Share This

ធនាគារ វីង បានបង្កើតបរិយាកាសកន្លែងការងារមួយដែលបុគ្គលិកអាចរីកចម្រើន ទទួលការផ្តល់តម្លៃ ហើយអាចប្រើប្រាស់សមត្ថភាពដែលខ្លួនមាន ដើម្បីជាប្រយោជន៍ដល់សង្គម។

ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ “បុគ្គលិកជាអាទិភាព” ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ “និយោជកឆ្នើមនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៥” ពីស្ថាប័ន Employer Branding Institute ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។ ពានរង្វាន់កិត្តិយសនេះត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីនៃការប្រគល់ពានរង្វាន់ម៉ាកយីហោនិយោជកឆ្នើមនៅក្នុងតំបន់អាស៊ីលើកទី២០ រៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី ហើយនេះជាការទទួលស្គាល់ដ៏មានកិត្យានុភាពជាលើកទី៥ របស់ធនាគារ វីង ផងដែរ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និង វប្បធម៍ការងារ នៃក្រុមហ៊ុន រ៉ូយាល់ គ្រុប បានលើកឡើងថា៖ “នៅធនាគារ វីង យើងជឿជាក់ថា នៅពេលយើងយកចិត្តទុកដាក់ និងផ្តល់តម្លៃទៅដល់បុគ្គលិក ពួកគាត់នឹងខិតខំបំពេញការងារបានយ៉ាងល្អ។ បុគ្គលិកមិនគ្រាន់តែជាផ្នែកមួយនៃសមាជិកស្ថាប័នរបស់យើងប៉ុណ្ណោះទេ តែជាគ្រឹះនៃភាពជោគជ័យរបស់យើងផងដែរ។ យើងតែងតែខិតខំបង្កើតបរិយាកាសការងារមួយ ដែលគ្រប់គ្នាមានអារម្មណ៍ថាសុវត្ថិភាព ទទួលបានការគាំទ្រ និងជំរុញទឹកចិត្តឱ្យរីកចម្រើន។ ហើយយើងចង់ឱ្យបុគ្គលិក វីង គ្រប់រូបដឹងថាពួកគេម្នាក់ៗដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់យើង។”

ពានរង្វាន់នេះត្រូវបានទទួលស្គាល់ ស្របពេលដែលធនាគារ វីង មានកំណើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្នធនាគារ វីង បានពង្រីកវត្តមានសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាជិត ៣០ ទីតាំង។ ការពង្រីកខ្លួនឥតឈប់ឈរនេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជាផងដែរ។ ជាក់ស្តែង បុគ្គលិកធនាគារ វីង បានកើនឡើង ៥០% ពីឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥ ហើយក្នុងនោះបុគ្គលិកស្ត្រីមានជិត ៣៥%។

ដើម្បីគាំទ្រកំណើននេះ ធនាគារ វីង បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក។ រយៈពេលត្រឹមតែ ៦ខែ ក្នុងឆ្នាំ២០២៥នេះ ធនាគារ វីង បានរៀបចំកម្មវិធីបណ្តុះបណ្តាលចំនួន ២៨២វគ្គ ដែលមានរយៈពេលសរុប ៤.៥២៣ ម៉ោង។ កម្មវិធីទាំងនេះផ្តោតលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជំនាញឌីជីថល ចំណេះដឹងអំពីផលិតផល និងជំនាញប្រាស្រ័យទំនាក់ទំនង និងការដឹកនាំជីវិត ដែលចំណេះ និងជំនាញទាំងនេះអាចធានាបានថាបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើសេវាអតិថិជន និងអាចរីកចម្រើនក្នុងអាជីពរបស់ពួកគេ។

គោលការណ៍ផ្ដល់តម្លៃឱ្យបុគ្គលិក (EVP) នៅធនាគារ វីង ផ្តោតលើសសរស្តម្ភមួយចំនួនដូចជា៖ យកចិត្តទុកដាក់, អភិវឌ្ឍន៍, បង្កើតផលវិជ្ជមាន, និងការផ្តល់រង្វាន់។ ហើយសសរស្តម្ភទាំងនេះស្របជាមួយនឹងគុណតម្លៃស្នូលរបស់ធនាគារ វីង ដោយផ្តោតលើ “ជ័យជម្នះ”, “ច្នៃប្រឌិត”, “បង្រៀន ឬណែនាំ”, “រីកចម្រើន”, “ល្អឥតខ្ចោះ” និង “ការគោរព”។ ហើយសសរស្តម្ភទាំងនេះបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់កន្លែងការងារមួយដែលបុគ្គលិកទាំងអស់មានអារម្មណ៍ថាទទួលបានការជំរុញទឹកចិត្ត ទទួលស្គាល់ការខិតខំ និងការគាំទ្រ។

ធនាគារ វីង ក៏សម្រេចបាននូវជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សមធម៌នៅកន្លែងធ្វើការផងដែរ។ តាមរយៈភាពជាដៃគូជាមួយអង្គការ Good Return ធនាគារ វីង បានរៀបចំផែនការសកម្មភាពយេនឌ័រ និងបានដាក់ចេញនូវគោលនយោបាយការពារកុមារ និងការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទជាដើម។ បុគ្គលិកត្រូវបានបណ្តុះបណ្តាលលើការអនុវត្តដែលគិតគូរពីយេនឌ័រ ដើម្បីជំរុញវប្បធម៌នៃការគោរព និងការលើកកម្ពស់បរិយាបន្ន។

នៅគ្រប់ការិយាល័យរបស់ធនាគារ វីង មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បុគ្គលិកអាចប្រើប្រាស់កន្លែងទទួលទានអាហារ និងបន្ទប់សម្រាកដែលបានរចនាយ៉ាងយកចិត្តទុកដាក់។ កន្លែងទាំងនេះផ្តល់នូវបរិយាកាសផាសុកភាពសម្រាប់បុគ្គលិកក្នុងការសម្រាកអំឡុងពេលអាហារថ្ងៃត្រង់ ដើម្បីបង្កើនថាមពេលឡើងវិញ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការគាំទ្រតុល្យភាពនៅកន្លែងធ្វើការ។

កាលពីខែមេសា ឆ្នាំ២០២៥ ធនាគារ វីង បានបើកដំណើរការមជ្ឈមណ្ឌលហាត់ប្រាណដ៏ទំនើបមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយផ្តល់ជូនបុគ្គលិកនូវការប្រើប្រាស់ឧបករណ៍ហាត់ប្រាណគុណភាពខ្ពស់ និងទីធ្លាសម្រាប់លើកកម្ពស់សុខុមាលភាព ដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ធនាគារ វីង ក្នុងការជួយឱ្យបុគ្គលិករបស់ខ្លួនមានអារម្មណ៍ល្អបំផុតទាំងនៅកន្លែងធ្វើការ និងការជីវិតរស់នៅប្រចាំថ្ងៃ។

ក្រៅពីកន្លែងការងារនោះ វប្បធម៌នៃការយកចិត្តទុកដាក់របស់ធនាគារ វីង ក៏បានពង្រីកទៅក្នុងសហគមន៍ផងដែរ។ បុគ្គលិកបានចូលរួមក្នុងការបរិច្ចាគឈាម ការដាំដើមឈើ និងការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរជាដើម។ គំនិតផ្តួចផ្តើមមួយដ៏មានឥទ្ធិពលបំផុតរបស់ធនាគារ វីង គឺកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា ដែលជាកម្មវិធីពន្លឿនអាជីពសម្រាប់យុវជនកម្ពុជាដែលខ្វះខាតលទ្ធភាពផ្នែកហិរញ្ញវត្ថុដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រង កន្លែងស្នាក់នៅ និងការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០២៤ មានកម្មសិក្សាការីចំនួន ៥៦ នាក់បានបញ្ចប់កម្មវិធី ហើយក្នុងនោះ ៣៩ នាក់បានចូលបម្រើការងារពេញម៉ោងនៅធនាគារ វីង ដែលនេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះកំណើនប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍។

ការទទួលបានពានរង្វាន់ និយោជកឆ្នើមនៅតំបន់អាស៊ី ជាលើកទី៥ របស់ធនាគារ វីង គឺលើសពីសមិទ្ធផលមួយ ព្រោះថានេះការអបអរសាទរចំពោះភាពជាអ្នកដឹកនាំដែលជំរុញដោយចក្ខុវិស័យច្បាស់លាស់ កំណើនបរិយាបន្ន ហើយក៏ជាទឡ្ហីករណ៍ដែលថាការកសាងធនធានឱ្យរឹងមាំ នឹងជួយសម្រេចសមិទ្ធផលដ៏អស្ចារ្យដោយរលូន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ