នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងចាប់អារម្មណ៍នឹង Status មួយរបស់តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋា ដែលប្រាប់ថាមានគេ Hack fb ទាំងគ្រួសារ និង ក្រុមការងារ។
ក្នុងនោះ លោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ថា៖ «ចង់ដឹងរឿងអី បានជាមក Hack FB ទាំងគ្រួសារ និង ក្រុមការងារខ្ញុំគ្រប់គ្នាបែបនេះ? ចង់ដឹងរឿងអីឆាតមក»។
រំលងមិនប៉ុន្មាននាទី ក្រោយឃើញការបង្ហោះឡើងរបស់លោក ឃុំ ប៉ុណ្ណាដែត ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅបញ្ចេញមតិជាបន្តបន្ទាប់ ដោយក្នុងនោះ គេក៏បានឃើញ កញ្ញា ញឹម ច័ន្ទថន ដែលជាមិត្តល្អជាមួយនឹងអ្នកនាង យក់ ថិតរដ្ឋា បានចែករំលែកសារនោះ និង ភ្ជាប់ជាមួយពាក្យសម្ដីថា៖ «សាហាវជ្រុលពេកហើយ ឃើញគេមិនមាត់មិនត ប៉ះខុសមនុស្សហើយ ចាំតិច»៕