ក្តៅៗ! ផលិតកម្ម Yu Shuxin ចេញលិខិតសុំទោសបញ្ជាក់មូលហេតុនាងបើកបរបញ្ច្រាស
ថ្មីៗនេះ ព័ត៌មានដែលបានចុះផ្សាយថា តារាសម្ដែងស្រី Yu Shuxin បានបើកឡានបញ្ច្រាសផ្លូវ បន្ទាប់ពីនាងបានបើកចេញពីព្រលានយន្តហោះ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ កំពុងត្រូវបានក្រុមអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្តាញស ង្គម យកមកពិភាក្សាវែកញែកពេញ Weibo។
យ៉ាងណាមិញ ក្រោយពីមានការចុះផ្សាយជាច្រើនទាក់ទងនឹងការបើកបរបញ្ច្រាសខុសច្បាប់ចរាចរណ៍ក្នុងប្រទេសចិន ភ្លាមនោះ ខាងផលិតកម្មគ្រប់គ្រងផ្ទាល់របស់តារាស្រីរូបនេះ ក៏បានចេញលិខិតសំបុត្រជាសាធារណៈ ដោយបង្ហាញអំពីមូលហេតុដែលនាំឱ្យ Yu Shuxin បើកបរបញ្ច្រាសទិសក្នុងទិសដៅពីកើតហេតុមកដល់ចំណុចផ្លូវបំបែកចេញពីផ្លូវជាតិ។
នេះបើតាមលិខតសុំទោសបានសរសេរថា៖ «ពួកយើងមានការសោកស្តាយចំពោះហេតុការណ៍នេះ ដោយអ្នកបើកបរជាតារាសិល្បៈ ដោយសារតែមានភាគីទី ៣ បានបើកដេញតាមរថយន្ត ហើយមិនអាចដោះស្រាយបានទាន់ពេល ទើបធ្វើឱ្យបំពានច្បាប់ចរាចរណ៍ ថែមប្រថុយនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ»។
ជាចុងក្រោយ ខាងផលិតកម្មក៏បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់ សូមកុំដេញតាមរថយន្តរបស់ Yu Shuxin តទៀត ព្រោះអាចបង្កជាគ្រោះថ្នាក់។ មកទល់ពេលនេះ ខាងផលិតកម្មក៏បានទាក់ទងទៅខាងអ្នកបើកបរនោះហើយ ព្រមទាំងទីភ្នាក់ងារត្រួតពិនិត្យចរាចរណ៍ផងដែរ ហើយកំពុងរង់ចាំការចាត់ការតាមច្បាប់បន្ត៕