Connect with us

Pop Biz

ឡូយមែន! ជាងម៉ូតូមួយក្រុម រួមគ្នាច្នៃគ្រឿងបន្លាស់ម៉ូតូចាស់ៗជារូបសត្វផ្សេងៗយ៉ាងទាក់ទាញលក់លើទីផ្សារ

on

Advertisement

ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលក្រុមយុវជន ឬ ជាងម៉ូតូមួយក្រុមមានគំនិតច្នៃប្រឌិត ដោយបានរួមគ្នាបង្កើតជាសត្វផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូចាស់ៗដែលគេបោះចោល ។ ឥឡូវនេះ សត្វដែលធ្វើពីគ្រឿងបន្លាស់ម៉ូតូចាសៗដែលគេបោះចោលនោះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។ ដោយសារតែជំងឺកូវីដ បានធ្វើឱ្យពួកគេរួមគំនិតគ្នាធ្វើរូបសត្វពីគ្រឿងបន្លាស់ម៉ូតូដែលគេបោះចោលដើម្បីលក់ ដែលជាការរកចំណូលបន្ថែម បន្ទាប់ពីការងារជាងម៉ូតូរបស់ពួកគេស្ងាត់ភ្ញៀវនោះមក ។

លោក កង សុធា ជាស្ថាបនិកក្រុមសិល្បៈដែក OMA ដែលជាអ្នកផ្តួចផ្តើមគំនិតធ្វើការងារនេះបានរៀបរាប់ថា ខ្ញុំទើបតែចាប់ផ្តើមធ្វើរូបភាពសត្វផ្សេងៗ ពីគ្រឿងបន្លាស់ម៉ូតូ ឬ យានយន្ត ដែលគេបោះចោលនេះ បានរយៈពេលជាង ២ខែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ខ្ញុំជាអ្នកលក់ប្រេងម៉ាស៊ីនម៉ូតូ ខ្ញុំបានដើរលក់ ឬ​ ចែកចាយឱ្យជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ ។ ដើមហេតុ ដែលនាំឱ្យមានគំនិតច្នៃប្រឌិតបែបនេះ គឺមកពីបញ្ហាជំងឺកូវីដនេះតែម្តង និយាយទៅចាប់តាំងពីមានបញ្ហាកូវីដមក ជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ តែងតែបានត្អូញត្អែរអំពីការរកលុយ ។ ដោយពួកគេតែងតែលើកឡើងថា ភ្ញៀវមកធ្វើម៉ូតូកាន់តែមានការថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកខ្លះ ក៏ដាច់ចិត្តផ្អាកអាជីវកម្មរបស់គាត់ក៏មាន ពេលនោះខ្ញុំក៏មិនដឹងថា គិតម៉េចដែរ ។

មិនយូរប៉ុន្មានខ្ញុំក៏មានគំនិតមួយដើរមើល ខាងក្រោយផ្ទះរបស់ពួកគាត់ ឃើញសុទ្ធតែគ្រឿងបន្លាស់ម៉ូតូចាស់ៗ ដែលគេបោះចោល ហើយខ្ញុំក៏ឆែកមើលអ៊ិនធើណេត ហើយក៏បែកគំនិតមួយ ហើយសួរពួកគាត់ថា​ ប្រសិនបើយើងច្នៃគ្រឿងបន្លាស់ ដែលបោះចោលនោះ ចេញជាសត្វផ្សេងៗ ស្អាតៗនោះយ៉ាងម៉េចដែរ ?។ យើងបានព្យាយាមជជែកគ្នាពីរ ឬ បីដង ហើយបានធ្វើការសិក្សាជ្រាវតាមអ៊ិនធើណេតបន្ថែមទៀតថា តើនៅស្រុកថៃ ឬ ស្រុកគេធ្វើយ៉ាងម៉េច? ។ ហើយខ្ញុំបានបំផុសគំនិតម្តងហើយ ម្តងទៀតដល់ពួកគាត់ រហូតដល់ពួកគាត់សម្រេចចិត្តថាធ្វើវាឡើង ដោយពួកយើងបានបង្កើតជាក្រុមមួយសាកល្បងធ្វើវា មុនដំបូងយើងសាកល្បងធ្វើរូបខ្យាដំរីមុនគេ ដែលសត្វខ្យាដំរីនេះធ្វើពីច្រវាក់កងម៉ូតូ ។ ប៉ុន្តែយើងមិនយកតាមគេនោះទេ យើងគ្រាន់តែយកលំនាំតែប៉ុណ្ណោះ នៅពេលយើងធ្វើវា មើលទៅដៃរបស់គាត់គាត់ដូចថ្នឹក មើលទៅដូចគាត់មានការពេញចិត្តខ្លួនឯង ហើយខ្ញុំក៏មានការពេញចិត្តដែរ ប្រជាពលរដ្ឋដែលឃើញសត្វខ្យាដំរីនេះ មានការចាប់អារម្មណ៍ ហើយយើងក៏មានទឹកចិត្តក្នុងការធ្វើវា ។

ដោយសារតែមានចាប់អារម្មណ៍ និង គាំទ្រពីសំណាក់មហាជន ធ្វើឱ្យពួកយើងមានទឹកចិត្តធ្វើវាបន្តទៀត ។ ដូច្នេះយើងជួយគ្នាក្នុងការដោះស្រាយរកប្រាក់ចំណូល នៅកំឡុងពេលជំងឺកូវីដចូលរាតត្បាតនេះ ។ ហើយយើងឃើញលក់ឱ្យអេតចាយវាថោកពេក បើយើងយកមកច្នៃជាសិល្បៈ អាចលក់បានថ្លៃ ។ ឥឡូវនេះយើងធ្វើបានរូបកណ្តូបបុងស្រូវ រូបពីងពាង បង្កង នាគ ខ្យាដំរី ក្អែប កន្ទុំរុយ ហើយកំពុងតែធ្វើមនុស្សយន្តធំមួយ ដែលមានកម្ពស់ប្រហែល២ម៉ែត្រ ដំណើរការបានប្រហែលជា៥០ភាគរយហើយ ។ ផែនការអាជីវកម្មយើងធ្វើទាំងធំ ទាំងតូច ហើយយើងបានពិភាក្សាគ្នា និង ចាប់ដៃគ្នាធ្វើវា  ដែលជាមុខរបរ ឬ អាជីវកម្មរបស់យើងទៅថ្ងៃអនាគត ។

វត្ថុ ឬ សត្វនិមួយៗដែលយើងធ្វើនោះ ដំណាក់កាលដំបូងនេះ យើងប្រើពេលវេលាជាមធ្យមពី មួយថ្ងៃទៅ ៣ថ្ងៃយ៉ាងយូរ ទៅតាមប្រភេទសត្វ ។ មកដល់ពេលនេះ យើងលក់បានសត្វចំនួន ៤ រួមមាន៖សត្វក្អែប នាគ កន្ទុំរុយ និង សត្វពីងពាង ។ ពីងពាងលក់បានតម្លៃ ៨០ដុល្លារ ហើយសត្វកន្ទុំរុយលក់បានថោកជាងគេ លក់បាន២០ដុល្លារប៉ុណ្ណោះ ។ យើងនឹងពង្រីកអាជីវកម្មរបស់យើងបន្តទៀត ។

បច្ចុប្បន្ននេះ យើងមានជាងសកម្មចំនួន ៤នាក់ហើយ សុទ្ធតែជាជាងម៉ូតូទាំងអស់ ​ពួកគាត់ធ្វើនៅតាមកន្លែងរៀងខ្លួន ប៉ុន្តែក្នុងមួយសប្តាហ៍ពួកយើងណាត់គ្នា មកធ្វើជុំគ្នាម្តង លុយដែលយើងលក់បាន យើងបានបង្កើតគណនីធនាគាររួមមួយ កាលណាយើងត្រូវការបើកយើងមានលក្ខខណ្ឌរបស់យើង ។ ហើយទីតាំងសិប្បកម្មកែច្នៃធ្វើរូបសត្វពីគ្រឿងបន្លាស់ម៉ូតូនេះ ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ៕

អត្ថបទដោយ​៖ ឧត្តម

អត្ថបទពេញនិយម

ហូបមី និង គ្រឿងកំប៉ុងច្រើនពេក យុវតីដ៏ស្រស់ស្អាតម្នាក់លាចាកលោកទាំងវ័យក្មេង
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ឃោរឃៅណាស់! ធ្លាយមូលហេតុ នាំឱ្យពលករខ្មែរនៅកូរ៉េហ៊ានលើកដៃសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវ
អាយុ 38 ឆ្នាំដូចគ្នា តែមើលសម្រស់តារាស្រីថៃ ៣ ដួងនេះ មិនសរសើរមិនបាន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩ ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​

​ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន13 hours ago

រំភើប​ហួស​ថ្លែង​! ស្រា​បៀរ អង្គរ រកឃើញ​អ្នកឈ្នះ​រង្វាន់​រហូតដល់ 120 រូប​ហើយ​!

​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ អង្គរ ដែល​ហៅថា យុទ្ធនាការ ជល់​ម៉ោ ចាប់តាំងពី​ចាប់ផ្តើម​រហូតដល់​ពេល​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន3 days ago

​ហេង​មែន អ្នក​សៀមរាប​! គាស់​ភ្លាម ឈ្នះ​រង្វាន់ iPhone 11 Pro Max ភ្លែត

​ទទួលយក​បទពិសោធ​ន៍​ថ្មី​នៃ​អារម្មណ៍​កាន់តែ​រំភើប​ជាមួយ​កម្មវិធី​ស្រា​បៀរ អង្គរ ផ្តល់រ​ង្វាន់​​ភ្លាមៗ ដើម្បី​ពញ្ញាក់​អារម្មណ៍​អតិថិជន​របស់ខ្លួន ដោយ​ធ្វើ​ការចែក​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង ​។​ ​គ្រាន់តែ​ក្រុមការងារ​ផ្តល់​រង្វាន់​នៅក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅដល់​ខេត្តសៀមរាប​ភ្លាម សំណាង​ក៏​​កើតមាន​ភ្លាមៗ​តែម្តង​ ។ អបអរ​អតិថិជន​មានសំណាង​ចំនួន 4 នាក់​រស់នៅ​ខេត្តសៀមរាប ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន ASUS បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ

ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament ។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង...

អត្ថបទក្រុមហ៊ុន3 days ago

បុគ្គលិក​វី​ង​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ខណៈពេល​ចំនួន​អ្នកបរិច្ចាគឈាម​កំពុង​ធ្លាក់ចុះ​

​វី​ង​បានរៀបចំ​កម្មវិធី «សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» ​ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​ដែ​លវីង​បានផ្តល់​សេវាកម្ម ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​ ​ភ្នំពេញ ១២ សីហា ២០២០ ៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃទី​ ១២...

អត្ថបទក្រុមហ៊ុន4 days ago

50​ លាន​រៀល​ពី M-150 ផ្លាស់ប្ដូរ​វាសនា​គ្រួសារ​មួយ​ ​ដោះបំណុល​រួច សល់​លុយ​ទិញ​ផ្ទះ​ទិញ​ដី​

​ភ្នំពេញ​៖ ឮ​គេ​ថា ​១០០០​ ដង មិន​ស្មើ​បាន​ជួប​ម្ដង បាន​ជួប ១០០០ ​ដង មិន​ស្មើ​បាន​ភ្លក់​ម្ដង ហើយ​ពេលនេះ​លោក អាន វី បាន​ស្គាល់​រសជាតិ​រង្វាន់​ធំ​លើកដំបូង​ចំនួន 50 ​លាន​រៀល​ពី M150​ ។ ម្ចាស់​រង្វាន់​រូបនេះ​បាន​បញ្ជាក់ថា M-150 បាន​កែប្រែ​ជីវិត​របស់លោក​ស្ទើរ​ទាំងស្រុង​...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន2 weeks ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...