នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ឱ្យដឹងថា ទាហានថៃមួយរូបទៀតហើយបានដើរជាន់មីនបណ្តាលឱ្យដាច់ជើងខាងស្តាំម្ខាង នៅតំបន់ទល់មុខប្រាសាទព្រះវិហារ។

តាមព័ត៌មានបានឱ្យដឹងថា ទាហានខាងលើនេះបានដើរជាន់មីននៅម្តុំ Huai Tamaria ភូមិភាគ ២ ទល់មុខតំបន់ប្រាសាទព្រះវិហារ ហើយបណ្តាលឱ្យមានការដាច់ជើងខាងស្តាំ និង កំពុងត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

យ៉ាងណាមិញ ព័ត៌មានលម្អិតផ្សេងទៀត នៅមិនទាន់មានការផ្សាយបន្តនៅឡើយទេ៕
ប្រភព៖ Khaosod