នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ តាមរយៈផេក អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានជូនដំណឹងពីករណីហិង្សារវាងបងប្អូនបង្កើត ៣ នាក់ ខណៈដោយសារខឹងរឿងមិនចាក់បទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ បណ្ដាលឱ្យ ៣ នាក់បងប្អូនបង្កើត វាយកាប់គ្នាបណ្ដាលឱ្យស្លាប់ ១ របួស ១ និង ជាប់ខ្នោះ ១ ក្រោយពេលបង្ហើយស្រាថ្នាំ អស់ ៣ លីត្រ នៅចំណុចភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ចំពោះករណីនេះ ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ថាន់ សុខឃា ភេទប្រុស អាយុ ៤៤ ឆ្នាំ (ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ) មានទីលំនៅ ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ដោយឡែក ជនសង្ស័យ ០២ នាក់រួមមាន ៖
ទី១. ឈ្មោះ ថាន់ ថា ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ទី២. ឈ្មោះ ថាន់ សុខឃឿន ភេទប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ត្រូវជាបងបង្កើតរបស់សពជនរងគ្រោះ)៕