នៅល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មានដំណឹងបានចេញពីអ្នកសិល្បៈជាច្រើនរូប បានទម្លាយឱ្យដឹងថា តារាសម្តែងប្រុសលោក អ៊ុន សិទ្ធាបានទទួលមរណៈភាពហើយ ដោយសារជំងឺមហារីក។

ក្នុងនោះ មានអ្នកសិល្បៈជាច្រើនរូបបាននាំគ្នាបង្ហាញពីការសោកស្តាយក្រៀមក្រំយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ដោយមិននឹកស្មានថាតារាប្រុសរូបនេះចាកចេញទៅលឿនយ៉ាងនេះសោះ។

យ៉ាងណាមិញ ចំពោះមហាជននៅតាមបណ្តាញសង្គមវិញ ក៏មានការភ្ញាក់ផ្អើលមិននឹកស្មានដូចគ្នាដែរ ខណៈតារាសម្តែងប្រុសរូបនេះ មិនដែលបង្ហើបប្រាប់ពីដំណឹងសុខភាពរបស់លោកម្តងណាឡើយ។ ក្នុងនោះ មហាជន និង អ្នកសិល្បៈក៏បានចូលរួមរំលែកទុក្ខ និង បង្ហាញការសោកស្តាយនៃការបាត់បង់តារាប្រុសឆ្នើមលោក អ៊ុន សិទ្ធា ផងដែរ៕