នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យបានដឹងថា នៅក្នុងខែមីនា ដែលជាខែទី ៣ នៃឆ្នាំ ២០២៥ នេះ កម្ពុជា នឹងមានប្រារព្ធព្រឹត្តិការណ៍ ៣ ធំៗ ដែលនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ខេត្តតាកែវ និង ខេត្តកំពង់ចាម។
ព្រឹត្តិការណ៍ធំៗទាំងនោះ មានដូចជា ៖
១. ថ្ងៃទី ៧-១២ ខែមីនា នឹងមានព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែន នាខេត្តកំពង់ចាម «Koh PEN Beach Festival»។
២. ថ្ងៃទី ២១-២៣ ខែមីនា នឹងមានព្រឹត្តិការណ៍បុណ្យទន្លេ នាខេត្តតាកែវ «River Festival 9th»។
៣. ថ្ងៃទី ២០-២២ ខែមីនា នឹងមានព្រឹត្តិការណ៍សមរាត្រី នាខេត្តសៀមរាប «EQUINOX»៕