ក្រោយពីបានលុតជង្គង់សុំរៀបការ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ របស់ Influencers ល្បីឈ្មោះលោក ណារ៉ូ និង អ្នកនាង លីនដា ក្នុងថ្ងៃខួបស្នេហ៍គម្រប់ ៣ ឆ្នាំរបស់ពួកគេហើយនោះ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ លោក ណារ៉ូ និង អ្នកនាង លីនដា បានដឹកដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ បញ្ចប់នាមជាសង្សារ ក្លាយជាគូស្វាមីភរិយានឹងគ្នាហើយ។
ក្នុងកម្មវិធីមង្គលការរបស់ Influencers ល្បីឈ្មោះវ័យក្មេងទាំង ២ រូប ខាងលើនោះដែរ គឺបានរៀបចំយ៉ាងអធឹកអធម និង រំភើបរីករាយ ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និង អ្នកក្នុងរង្វង់សិល្បៈជាច្រើនទៀតផង។
ដោយឡែក កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ លោក ណារ៉ូ និង អ្នកនាង លីនដា បានធ្វើឱ្យអ្នកគាំទ្រមានក្តីរីករាយ និង ចូលរួមអបអរសាទរដល់អ្នកទាំង ២ ជាបន្តបន្ទាប់ ក្រោយពីគូស្វាមីភរិយាថ្មីមួយគូនេះ បានប្រកាសក្លាយទៅជាប៉ាម៉ាក់របស់គេហើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖