ចូលខែឧសភាបានជាង ១០ ថ្ងៃ នៅថៃប្រទះហេតុការណ៍ឆេះទ្រង់ទ្រាយធំមួយចំកណ្តាលក្រុងបាងកក ឆេះដល់ព្រឹកនេះនៅមិនទាន់ពន្លត់បាន

Share This

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃបានមានករណីឆេះទៅលើឃ្លាំងស្តុកគ្រឿងសង្ហារិមយីហោដ៏ធំមួយ នៅផ្លូវឆ្លង​ក្រុង​ ៥៥ (Soi Chalong Krung 55) ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីឆេះឃ្លាំងស្តុកគ្រឿងសង្ហារិមនេះ កើតឡើងនៅក្នុងសង្កាត់​ La Banseak ក្នុងក្រុងបាងកក។ តាមព័ត៌មានបានឱ្យដឹងថា មកទល់ព្រឹក​ថ្ងៃ​ទី ​១២ ខែ​ឧសភា ឆ្នាំ ​២០២៥ មន្ត្រី​ពន្លត់អគ្គិភ័យនៅ​​មិនទាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាននៅឡើយ ខណៈអ្នកស្ម័គ្រចិត្តសង្គ្រោះគ្រោះមហន្តរាយនៃប្រទេសថៃ Than Bunwipa លេខ 34-00 បានរាយការណ៍ពីស្ថានភាពចុងក្រោយនៅម៉ោង ៨ និង ២០ នាទី ព្រឹកកន្លងទៅនេះថា ភ្លើងបានបន្តឆេះរាលដាលកាន់តែខ្លាំងនៅចំហៀងឃ្លាំង។

ជាមួយករណីភ្លើងឆេះនេះដែរ អាជ្ញាធរ​ខណ្ឌ​ក្នុងតំបន់ Lat Krabang ​បាន​ប្រកាស​ព្រមាន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់កើតហេតុ និង ​តំបន់​ក្បែរ​នោះផងដែរ ​ឱ្យ​ពាក់​ម៉ាស់​ការពារ ដើម្បីចៀសវាងផលប៉ះពាល់ពីផ្សែង​ពុលដែលកើតចេញពីករណីឆេះនោះ។

គួរឱ្យដឹងដែរថា នៅក្នុងឃ្លាំងស្តុកនោះគឺពោពេញដោយគ្រឿងសង្ហារិមជាច្រើនមុខសម្រាប់នាំចេញ ក្នុងនោះគេឃើញមានដូចជា ប្រអប់ក្រដាស, ប្លាស្ទិច និង កំណាត់ឈើកិន ដែលវាងាយស្រួលដល់ការឆាបឆេះឱ្យរឹតតែខ្លាំង និង ពិបាកគ្រប់គ្រង ហើយមកដល់ពេលនេះគេនៅមិនទាន់អាចប៉ាន់ប្រមាណពីទំហំនៃការខូចខាតបាននៅឡើយ ខណៈភ្លើងនៅតែបន្តឆេះកាន់តែខ្លាំង៕

ប្រភព ៖ Kapook

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ក្មេង Gen Z ខ្លាំងមែន! អាយុត្រឹម ១៥ ឆ្នាំ អាចក្លាយជាថៅកែហាងនំរកស៊ីខ្លួនឯង សន្សំតាំងពីតក់ៗ ឥលូវជំនួញប៉ុនណាណី

ដំណឹងល្អ! អាមេរិកអនុម័តឱ្យប្រើវ៉ាក់សាំងការពារជំងឺអេដស៍ផ្លូវការ តម្លៃចាក់ក្នុងម្តងជាង ១ ម៉ឺនដុល្លារ ហើយ ១ ឆ្នាំចាក់ ២ ដង

(វីដេអូ) ឃើញតែដើរតួខ្មោ/ចលងសាហាវ តាមពិត សាំង ភស្ដា ជានាដកាតាំងពីក្មេង ធ្លាប់ដើរតួជាទេវតាទៀតផង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

សម្គាល់មើល៍រាល់ថ្ងៃមានមិត្តពិត ឬមិត្តពស់? រាប់អានគ្នាយូរឆ្នាំ មិត្តពិតប្រាកដនឹងស្តែងតាមរយៈទង្វើទាំងនេះ

ព័ត៌មានបន្ថែម

ក្មេង Gen Z ខ្លាំងមែន! អាយុត្រឹម ១៥ ឆ្នាំ អាចក្លាយជាថៅកែហាងនំរកស៊ីខ្លួនឯង សន្សំតាំងពីតក់ៗ ឥលូវជំនួញប៉ុនណាណី

ដំណឹងល្អ! អាមេរិកអនុម័តឱ្យប្រើវ៉ាក់សាំងការពារជំងឺអេដស៍ផ្លូវការ តម្លៃចាក់ក្នុងម្តងជាង ១ ម៉ឺនដុល្លារ ហើយ ១ ឆ្នាំចាក់ ២ ដង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ