មកដល់ឆ្នាំ ២០២៥ នេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Emory នៅសហរដ្ឋអាមេរិក បានសិក្សាទៅលើប្រទេសចំនួន ២៩ ដោយស្វែងរកអត្រានៃភាពឯកោរបស់ប្រជាជន។ ជាលទ្ធផល គេបានរកឃើញថា ប្រទេសក្រិក និង ប្រទេសជិតខាងគឺ ប្រទេសស៊ីប (Cyprus) មានប្រជាជនឯកោជាងគេ។
ប្រទេសស្លូវ៉ាគី និង អ៊ីតាលី ស្ទើរតែជាប់ចំណាត់ថ្នាក់លេខ ២ នៃលំដាប់អត្រាប្រជាជនឯកា។ ចំណែកសហរដ្ឋអាមេរិកក៏មិនគួរក្រអឺតក្រទមពេកឡើយ ព្រោះបានជាប់ក្នុងលំដាប់ទី ៥ នៃប្រជាជនឯកោ។
ខណៈការស្រាវជ្រាវបង្ហាញថា មនុស្សវ័យចំណាស់មានភាពឯកោច្រើនជាងគេ ប៉ុន្តែក្នុងនោះសហរដ្ឋអាមេរិក មនុស្សដែលឯកោជាងគេគឺមានអាយុមុនឈានចូលវ័យចំណាស់ ពោលចាប់ពីអាយុ ៤០ ឆ្នាំ ដល់ ៦០ ឆ្នំា នេះបើប្រៀបធៀបជាមួយប្រទេសដទៃទៀត លើកលែងតែប្រទេសហូឡង់។
ចំពោះមូលហេតុ ដែលសហរដ្ឋអាមេរិកមានអត្រាមនុស្សឯកោទាំងវ័យក្មេង គេបានរកឃើញទៅលើកត្តាមួយចំនួនដូចជា៖ ការមិនរៀបការ, ការមិនមានការងារធ្វើ, បញ្ហាសុខភាពផ្លូវចិត្ត និង បញ្ហាសុខភាពរាងកាយ។
ខាងក្រោមនេះ ជាលំដាប់កំពូលទាំង ១០ នៃប្រទេស ដែលជាប់ចំណាត់ថ្នាក់ប្រជាជនឯកោបំផុតក្នុងចំណោមការស្រាវជ្រាវប្រទេសចំនួន ២៩ ៖
១. ក្រិក
២. ស៊ីប
៣.ស្លូវ៉ាគី
៤.អ៊ីតាលី
៥. សហរដ្ឋអាមេរិក
៦. អ៊ីស្រាអែល
៧. សាធារណរដ្ឋឆេក
៨. រូម៉ានី
៩. ប៊ុលហ្គារី
១០. ឡាតវី៕
ប្រភព៖ NYP