ជារឿងរ៉ាវមួយដែលកំពុងផ្ទុះការចាប់អារម្មណ៍នៅក្នុងប្រទេសរុស្ស៊ី ដោយមាននារីម្នាក់សុខចិត្តលក់វិញ្ញាណរបស់ខ្លួនទៅឱ្យអ្នកដទៃ ដើម្បីយកលុយទៅទិញ Labubu និង ទិញសំបុត្រខនសឺតអាយដលសំណព្វចិត្ត។
តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយមានបុរសម្នាក់ឈ្មោះ Dmitri ជាអ្នកជំនាញខាងទីផ្សារ បានផុសនៅលើបណ្តាញសង្គមលេងៗថា ខ្លួននឹងទិញវិញ្ញាណអ្នកដែលព្រមលក់ តែត្រូវធ្វើកិច្ចសន្យា និងចុះហត្ថលេខាដោយឈាមខ្លួនឯង។ ក្រោយការបង្ហោះ ស្រាប់តែមាននារីវ័យ ២៦ ឆ្នាំ ឈ្មោះ Karina បានចាប់អារម្មណ៍លក់វិញ្ញាណមែនទែន ដោយព្រមធ្វើតាមកិច្ចសន្យាក្នុងតម្លៃប្រមាណជាង ១០០០ ដុល្លារ។
ដោយឡែក Dmitri បានផុសភស្តុតាងបញ្ជាក់ថា Karina ពិតជាបានលក់វិញ្ញាណឱ្យខ្លួនមែន ហើយខាង Karina បានឱ្យដឹងថា នាងបានចាយលុយយ៉ាងលឿនដើម្បីទិញ Collection Labubu ដែលនាងចង់បាន ថែមទាំងបានទិញសំបុត្រខនសឺតអាយដលសំណព្វចិត្តរបស់នាងតាមប្រាថ្នាទៀតផង៕