លោកជំទាវ ញ៉ែម មរកត ផ្ដាំឱ្យ អ្នកតាំងខ្លួនជាមហេសីព្រះបាទជ័យវរ្ម័នទី៧ ត្រៀមខ្លួន ព្រោះក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗ

Share This

នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត បានបញ្ចេញមតិយោបល់មួយចំនួននៅលើគណនីរបស់លោកជំទាវផ្ទាល់ ពាក់ព័ន្ធទៅនឹងករណីមានអ្នករកស៊ីតាំងខ្លួនជាបារមីនេះកាន់ បារមីនោះកាន់ជាដើម។

ក្នុងនោះ លោកជំទាវបានមានប្រសាសន៍ដូច្នេះថា ៖ «ប្រកបមុខរបរដោយសេរីភាពពេញលេញ រកស៊ីលក់ដូររីកចម្រើនហើយ បែជាយកកិត្តិនាមវិរៈក្សត្រ វិរៈក្សត្រី តួអង្គជាច្រើនទៀតដែលមានស្នាដៃល្បីល្បាញពេញពិភពលោកមកលេងសើចសម្រាប់លក់ផលិតផលទៅវិញ?? ខ្ញុំគាំទ្រប្រសាសន៍ណែនាំរបស់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ដែលជាចាស់ទុំ។ ប្រហែល ២០ ឆ្នាំមកហើយ ខ្ញុំ និង លោកស្រី ផល្លីកា បានស្រាវជ្រាវប្រវត្តិមហេសីទាំង ២ អង្គរបស់ព្រះបាទជ័យវរ្ម័នទី ៧ ចងក្រងជាសៀវភៅ គឺជាស្ត្រីដ៍អស្ចារ្យជួយស្វាមីការពារជាតិទឹកដី លើកស្ទួយវិស័យសេដ្ឋកិច្ច អប់រំ សាសនា ។ល។ មិនមែនជាចរិត និង សកម្មភាពរហេចរហាចដូចអ្នកលក់ផលិតផលខ្លះនោះទេ ហេតុនេះប្អូនៗកុំយកព្រះនាមអតីតមហាវិរក្សត្រ និង តាំងខ្លួនជាតួអង្គព្រះមហេសីវីរៈបុរសជំនាន់មុនមកតាំងជារូបខ្លួនចាប់ជាតិ ឬ ដឹងជាតិកំណើតទៀតវាមិនអាចទៅរួចទេ គ្រាន់តែគោរពប្រតិបត្តិគឺមិនខុសឡើយ។ រកស៊ីធម្មតាៗទៅបានសុខ និង មានកិត្តិយសគ្រប់គ្រាន់ហើយ»

បន្ថែមលើសពីនេះ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោកជំទាវបានបង្ហោះសារបន្ថែមឱ្យដឹងថា ៖ «ក្រោយលោកជំទាវ ហ៊ុនស៊ីណាត លោកឡាយ មុននេះ ខ្ញុំបានយកសៀវភៅស្រាវជ្រាវពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និង ប្រវត្តិមហេសីទាំងពីររបស់ព្រះបាទជ័យវរ្ម័នទី៧មកមើល លោកជំទាវស្រែកប្រដៅមិនខុសទេ រកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់ដើម្បីផលប្រយោជន៍ក្រុមខ្លួន ហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វីរៈបុរស វីរៈស្ត្រីជាដូនតាជំនាន់មុន វាមិនអាចទៅរួចទេ។ ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅ ព្រោះឮថាក្រសួងពាក់ព័ន្ធនឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ