ចែកគ្នាដឹង! សមាជិកប.ស.ស ដែលបង់ភាគទានចាប់ពី ២ ខែឡើង អាចប្រើសេវាឥតគិតថ្លៃនៅពេទ្យដៃគូបាន លើកលែងសេវា ១៤ នេះ

Share This

នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកចំណេះដឹង ជូនទៅកាន់សមាជិក ប.ស.ស. ឱ្យបានដឹងថា សមាជិក ដែលជាបុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរផ្ទាល់ខ្លួន) និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានសិទ្ធិប្រើប្រាស់សេវាផ្នែកថែទាំសុខភាពនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ឥតគិតថ្លៃ ដោយត្រូវមានភាគទានចាប់ពី ២ ខែជាប់គ្នាឡើងទៅ។

ក្នុងនោះផងដែរ ប.ស.ស ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ការប្រើប្រាស់ប័ណ្ណ ប.ស.ស. សាមីខ្លួនអាចទៅទទួលសេវាបាននៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ លើកលែងតែសេវា និង ការព្យាបាលមិនរាប់បញ្ជូល មានដូចជា៖

១. ការព្យាបាលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ

២. ការថែទាំធ្មេញ( ការសំអាតធ្មេញ ការប៉ះធ្មេញ និង ការដាក់ធ្មេញ)

៣. ការព្យាបាល និង ការវះកាត់ប្តូរភេទ

៤. ការផ្សំ ឬ ប្តូរសរីរាង្គផ្សេងៗ

៥. សេវាបង្កកំណើតដោយសិប្បនិម្មិត

៦. ការព្យាបាលដោយខ្លួនឯង

៧. ការព្យាបាល ឬ វះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ

៨. ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និង ការព្យាបាលដោយកាំរស្មីឡាស៊ែ

៩. ការព្យាបាលញៀនសុរា និង ការផ្តាច់គ្រឿងញៀន

១០. ការព្យាបាលអសមត្ថភាពផ្តល់កំណើត

១១. ការវះកាត់ដាក់គ្រាប់ភ្នែកសិប្បនិម្មិត

១២. ការវះកាត់បេះដូង និង សរសៃឈាមបេះដូង

១៣. ការលាងឈាម

១៤. ការពិនិត្យសុខភាពទូទៅ (តេស្តឈាម ឆែកសុខភាពដោយខ្លួនឯង)

បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងផងដែរថា ក្នុងករណីសង្រ្គោះបន្ទាន់ សេវាដូចមានចែងខាងលើ ត្រូវបានផ្តល់ជូន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ដើម្បីជួបផ្ទាល់ជាមួយក្រុមការងារផ្ដល់ព័ត៌មានពន្យល់លម្អិតជូន៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ព័ត៌មានបន្ថែម

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ចំណូលចិត្តប្លែកខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំមនុស្សម្នាក្នុងភូមិប៊ិះបង្កគ្រោះធំ

អ៊ូអរដូចបុណ្យអុំទូក! ផ្លូវថ្មើរជើង Walk Street សៅរ៍-អាទិត្យម្សិលមិញ មានភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅដើរលេងណែនក្ដន់

គួរឱ្យខ្លាច! ទិដ្ឋភាពដ្រូនរាប់រយគ្រឿងនៅចិន ឆេះធ្លាក់ប្រសាចមកលើហ្វូងមនុស្សនៅក្រោម ដូចដុំអាចម៍ផ្កាយធ្លាក់មកបំផ្លាញលោក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

ល្បិចថ្មី! អ្នករត់កង់បីម្នាក់ បន្លំ QR Code យកលុយពីភ្ញៀវបរទេស ពី ៧២០០ រៀល ទៅជា ៧២០០ ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ