កម្រណាស់! ប្រទះឃើញសត្វល្មូនមួយប្រភេទ មានជើង ៤ ខ្លួនវែងដូចពស់ ក្បាលដូចថ្លែន ចាស់ៗហៅថាសត្វម្ករ មាននៅកម្ពុជា

Share This

ម្ករប៉ារ៉ា ជាសត្វម្យ៉ាងស្ថិតក្នុងក្រុមពួកសត្វថ្លែន ច្រើនធ្វើសំបុករស់នៅក្នុងដី ក្នុងតំបន់ព្រៃស្រោង ពេលខ្លះគេអាចឃើញវាមាននៅរស់លាក់ខ្លួនតាមតំបន់ដីដែលធ្វើកសិកម្មចាស់ៗផងដែរ ខណៈម្ករប៉ារ៉ា​នេះ ធ្លាប់ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។

បើតាម ជីវចម្រុះនៃប្រទេសកម្ពុជា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សត្វនេះមានឈ្មោះខ្មែរ ២ ប្រភេទគឺ ម្ករប៉ារ៉ា ឬ ថ្លែនសណ្តាយប៉ារ៉ា ខណៈឈ្មោះតាមតំបន់ត្រូវបានគេហៅ ពស់ជើង ពស់ដែក ពស់ដី ស្ថិតនៅអំបូរ  Scincidae ហើយឧបតិដ្ឋាន នៅកម្ពុជា ថៃ លាវ ភូមា។

តាមប្រភពបានឱ្យដឹងថា ម្ករប៉ារ៉ា មានលក្ខណៈសណ្ឋានដូចជាសត្វពស់ច្រើន ប៉ុន្តែវាមានការបំលាស់ទីយឺតជាង និង មានជើង ៤ ដែលមានម្រាមតូចៗ សម្រាប់ជំនួយឱ្យវាអាចតោងឡើងគ្រប់ទីកន្លែងបាន។ ក្នុងអំបូរម្ករនេះ អ្នកវិទ្យាសាស្ត្រ​បានស្រាវជ្រាវរកឃើញថា វាមានរហូតដល់ ១៦ ប្រភេទឯនោះ ដែលគេស្ថិតក្នុងប្រភេទ Lygosoma s.s។ ម្ករប៉ារ៉ា ភាគច្រើនវាកម្រខាំណាស់ ប៉ុន្តែនៅពុំទាន់មានការសិក្សាណាមួយបញ្ជាក់ថា វាមានពិស ឬ អត់នោះទេ ដូចច្នេះហើយយើងគួរប្រុងប្រយ័ត្នខ្ពស់បើបានជួបវា។

សត្វនេះផងដែរ ជាឧរង្គសត្វមានខ្លួនតូច វាស៊ីសត្វល្អិតជាអាហារ ហើយពិសេសពួកកន្លង់ មេភ្លៀង ចង្រិត និង ពួកអណ្តើកមាសមួយចំនួន។ សត្វម្ករប៉ារ៉ានេះ ក៏ស្ថិតនៅក្នុងបញ្ជីក្រហម IUCN ផងដែរ ជាប្រភេទកំពុងឈានទៅរកការជិតផុតពូជ នេះក៏ព្រោះតែការទន្រ្ទា​នដីកសិកម្ម​ធ្វើឱ្យមានការប៉ះពាល់ដល់ទីជំរករបស់វា៕

ប្រភព ៖ ជីវចម្រុះនៃប្រទេសកម្ពុជា

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ