អត់ពិបាកដើរសួរគេ! ចង់ផ្ទេរកម្មសិទ្ធិយានយន្ត កាន់តែឯកសារតម្រូវប៉ុន្មានមុខនេះ ដឹងតែស៊ីផុយហើយ

Share This

នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរដែលមានអ្នកសួរច្រើនជាងគេប្រចាំខែកញ្ញាថា ៖ «តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ ពលរដ្ឋខ្មែរតម្រូវឱ្យមានឯកសារអ្វីខ្លះ?»

ទាក់ទិនទៅនឹងករណីនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ពីបែបបទ និង នីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ ព្រមទាំងឯកសារតម្រូវដូចខាងក្រោម ៖

– ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬ លេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)

– អត្តសញ្ញាណអ្នកលក់ និង អ្នកទិញ៖

*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– ក្នុងករណីអាសយដ្ឋានបច្ចប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និង ផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

– លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និង ចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ

– ក្នុងករណីយានជំនិះពុំអាចរកម្ចាស់ដើមឃើញដែលត្រូវបានលក់ទិញបន្តគ្នា អ្នកកាន់កាប់យានជំនិះត្រូវទៅផ្តិតស្នាមដៃលើកិច្ចសន្យាធានានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនរស់នៅ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលមានលេខ Hotline ៖ 1275៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ខៀវ សានសាណា ទម្លាយក្ដីស្រមៃចង់ក្លាយជាម្ដាយបវរកញ្ញា រង់ចាំកូនស្រីគ្រប់អាយុជំរុញឱ្យចូលប្រកួត

សមាធិមិនមែនអត់ប្រយោជន៍ទេ សមាធិអាចជួយឱ្យមនុស្សមានយ៉ាងហោច ៣ នេះ ហើយអាចធ្វើបានគ្រប់វ័យ

រកឃើញបាត់! តារាចម្រៀងរ៉េប និង R&B ៤ រូប ដាក់ឈ្មោះគណនីហ្វេសប៊ុកប្លែកៗ ម្នាក់ៗសុទ្ធតែកំពូលឈ្មោះ

ដឹងការពិតបាត់! សត្វអំពិលអំពែកបញ្ចេញពន្លឺបាន មិនមែនវាមានអគ្គិសនីក្នុងខ្លួនទេ គឺមកពីបែបនេះប៉ុណ្ណោះ

ទំនងរបស់គេ! លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

សមាធិមិនមែនអត់ប្រយោជន៍ទេ សមាធិអាចជួយឱ្យមនុស្សមានយ៉ាងហោច ៣ នេះ ហើយអាចធ្វើបានគ្រប់វ័យ

ដឹងការពិតបាត់! សត្វអំពិលអំពែកបញ្ចេញពន្លឺបាន មិនមែនវាមានអគ្គិសនីក្នុងខ្លួនទេ គឺមកពីបែបនេះប៉ុណ្ណោះ

ចង់ដឹងថាប័ណ្ណ ប.ស.ស. នៅមានសុពលភាពប្រើប្រាស់បាន ឬអត់ ចុចតែ ៥ ជំហាននេះដឹងហើយ

កំពូលរុក្ខជាតិ ៥ ប្រភេទ ដាក់ដាំក្នុងផ្ទះមិនត្រឹមលើកសម្រស់ផ្ទះទេ តែនៅអាចការពារអ្នកផ្ទះពីជំងឺផ្តាសាយទៀត

ការសិក្សាថ្មី៖ អ្នកមានប្តីជា CEO, គ្រូពេទ្យ, គ្រូពេទ្យវះកាត់ និង អ្នកដេកផ្ទះចាយលុយប្រពន្ធ សុទ្ធតែលួចលាក់ស៊ីនំក្រៅផ្ទះ

យូរហើយទើបដឹង! ខ្មែរយើងមានកសិដ្ឋានដាំស្វាយដ៏ធំតាំងពីឆ្នាំ ២០១៣ ផលិតជាតំណាប់ផ្លែឈើសម្ងួត មានទីផ្សារដល់ក្រៅប្រទេស

ដើរលេងឱកាសភ្ជុំត្រូវជិះលើផ្លូវល្បឿនលឿន សូមកុំបំពានបម្រាមសំខាន់ៗទាំងនេះ ចៀសវាងសប្បាយក្លាយជាទុក្ខ

បើស្ត្រេសគិតអ្វីមិនចេញ ធ្វើតាមវិធីរបស់ ប៉េងអាន បានទាំងធូរចិត្ត បានទាំងស្គាល់ខ្លួនឯងច្បាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ