ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

Share This

កូនខ្មែរភាគច្រើនច្បាស់ជាបានស្គាល់ ព្រឹទ្ធាចារ្យរាជបណ្ឌិតសភា ប៉ែន សុខហួន ដែលអ្នកគ្រូជាតួអង្គឯកផ្នែកនាយរោងដ៏ល្បីល្បាញ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រីយានី ព្រះមាតាសិល្បៈជាតិខ្មែរ និង បន្ទាប់ពីសង្គ្រាម អ្នកគ្រូនៅតែបន្តសកម្មភាពបម្រើជាតិក្នុងវិស័យសិល្បៈជាមួយសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក។

ថ្ងៃនេះផងដែរ យើងសូមលើកយកនូវប្រវត្តិរបស់លោកព្រឹទ្ធាចារ្យរាជបណ្ឌិតសភា ប៉ែន សុខហួន (អ្នកឃួន) ដែលជាតួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី ដូចតទៅ ៖

ព្រឹទ្ធាចារ្យបណ្ឌិត្យសភា កើត​នៅ​ថ្ងៃទី ​០១ ខែ​មករា​ ឆ្នាំ​ ១៩៥០ មាន​ទី​កំណើត​នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ ដោយ​មាន​ជីតា​ជា​ទាហាន​ហ្លួង​ បម្រើ​ការ​នៅ​ព្រះបរម​រាជវាំង។ ក្នុង​វ័យ​ ៩ ​ឆ្នាំ ជីដូន​បាននាំយកទៅ​ថ្វាយ​សម្តេច​ព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដើម្បី​ចូលខ្លួនមកបម្រើ និង ហាត់​របាំ​ព្រះ​រាជទ្រព្យ​ ដោយ​សម្តេច​ព្រះ​មហាក្សត្រិយានីសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យហាត់ជាមួយ អ្នកគ្រូ​ សំ សាខន ជាគ្រូឯកទេសនាយរោង ដោយស្តេចមានព្រះរាជសុវនីយផ្តាំយ៉ាងម៉ត់ចត់ថា ៖ «អាខន! ឯងបង្ហាត់វាឱ្យល្អ ធំឡើងវានឹងជួយរក្សាបន្តវេន បើកូនគេអ្នកធំគេហាត់យកតែសប្បាយទេ តែវានេះវានឹងបន្តវេន…»

អ្នកគ្រូ​ សំ​ សាខន​ បាន​យក​កុមារី​ ប៉ែន​ សុ​ខ​ហួន​ ទៅ​ជូន​អ្នកគ្រូ​ ព្រង​ ដើម្បី​ហាត់​ក្បាច់​មូលដ្ឋាន​គ្រឹះ ​(ក្បាច់​បាត) ហាត់​ក្បាច់​បាត​ចេះ​ហើយ​ បាន​ត្រឡប់​មក​ហាត់​តួ​ឯក​ជាមួយ​អ្នកគ្រូ​ សំ​ សាខន​ វិញ​។ ការ​ហាត់​ចាប់​ពី​ម៉ោង ​៧:០០ ដល់​ ១១:០០ ព្រឹក​ ពេល​រសៀល​រៀន​អក្សរ​ខ្មែរ​សំណាក់​លោកគ្រូ​ អ៊ឹម នៅ​ក្រោម​ព្រះទីនាំង​ចន្ទច្ឆាយា។ អាយុ​ ១៤-១៥ ឆ្នាំ​ បាន​ចេញ​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ព្រះរាជ​ពិធី​បួងសួង​ នៅ​វត្ត​ភ្នំដូនពេញ​។ នាដកា​ ប៉ែន​ សុ​ខ​ហួន​ បាន​តួ​ឯក​នាយរោង​ពី​អ្នកគ្រូ​ សំ​ សាខន​ ក្រៅ​ពី​នេះ​បាន​ហាត់​ជាមួយ​ ឃុន​ព្រះ​ម៉ែ​នាង​មាឃ​ អ្នកគ្រូ​ ម្លិះក្រង​ ហាត់​តួ​ព្រះ​លក្សណ៍​ជាមួយ​អ្នកគ្រូ​ ជុំ​ ហឿន ក្រៅ​ពី​តួ​នាយរោង​ ព្រឹទ្ធា​ចារ្យ​រាជបណ្ឌិត្យសភា ប៉ែន​ សុខ​ហួន​ ចេះតួ​យក្ស។

ក្រោយសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម អ្នកគ្រូក៏បានបន្តចូលរួមបង្ហាត់បង្រៀន ចែករំលែកចំណេះដឹងបន្ត និង បានបំពេញតួនាទីក្នុងការជួយជ្រោមជ្រែងសង្គ្រោះឱ្យរបាំព្រះរាជទ្រព្យមានវត្តមានដល់សព្វថ្ងៃនេះ៕

ដកស្រង់ពី ៖ វប្បធម៌ខ្មែរ និង ប្រភពtik tok Ponleu

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ព័ត៌មានបន្ថែម

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ