បន្ទាប់ពីរងចាំរយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត ពិធីករល្បីឈ្មោះលោក មូល សារ៉ាវ៉ាន់ បានឃើញមុខកូនស្រីជាទាយាទដំបូងហើយ ពោលគឺភរិយារបស់លោកបានសម្រាលកូនដោយសុវត្ថិភាពនៅថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ២០២៥ នេះ។
តាមរយៈរូបភាពដែលបង្ហោះលើហ្វេសប៊ុកពិធីកររូបនេះ មើលទៅមុខមាត់កូនស្រីដំបូងរបស់លោក ពិតជាគួរឱ្យស្រឡាញ់ខ្លាំង ដែលលោក និង ភរិយា បានដាក់ឈ្មោះឱ្យកូនស្រីថា ជេននី។
ក្នុងនោះ លោក មូល សារ៉ាវ៉ាន់ បានបង្ហោះសារស្វាគមន៍ទាយាទដំបូងយ៉ាងរំភើបរៀបរាប់ថា ៖ «ជម្រាបសួរ លោកតាលោកយាយអ៊ុំពូមីង អូនឈ្មោះ ជេននី អូនមានទម្ងន់ 3100 ក្រាម ពេលនេះអូននៅតូច តែអូនមានក្ដីស្រម៉ៃធំ ចាប់ពីពេលនេះកុំភ្លេចយកអូន ជេននី ដាក់នៅក្នុងបេះដូង ផងណា!!»។
ទន្ទឹមនឹងនោះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់លោក និង ភរិយា ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់រូបនេះ៕