អ្នកគាំទ្ររំភើប ពេលឃើញ ទូច ស៊ុចនិច បង្ហើបដំរួយវិលមកកាន់ក្បាលមៃក្រូ និង ចង់ធ្វើ concert ច្រៀងជូនពុកម៉ែស្ដាប់ឡើងវិញ

Share This

បើរំឭកដល់តារាចម្រៀងជើងចាស់ ទូច ស៊ុននិច មហាជនជាច្រើនច្បាស់ជានឹករឭកខ្លាំងដល់ទឹកដមសំឡេងផ្អែមពីរោះរណ្ដំចិត្តរបស់អតីតតារាស្រីដ៏ល្បីល្បាញរូបនេះ ដែលបានឆក់យកបេះដូងមហាជនគ្រប់ស្រទាប់ឱ្យសញ្ជឹងស្ដាប់សំនៀងដ៏អន្លង់អន្លោចដក់ជាប់ក្នុងក្រអៅបេះដូងរហូតមក។

យ៉ាងណាមិញ ជាច្រើនឆ្នាំកន្លងទៅហើយ ដែលតារាចម្រៀងស្រី ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយពីវិថីសិល្បៈចម្រៀង ដោយបន្សល់នៅតែអនុស្សាវរីយ៍នៃទឹកដមសំឡេងក្នុងបទចម្រៀងចាស់ៗតែប៉ុណ្ណោះ។

ដ្បិតតែតារាចម្រៀងស្រី ទូច ស៊ុននិច មិនអាចបង្ហើរសំនៀងបម្រើអារម្មណ៍មហាជនអ្នកគាំទ្រដូចពីមុនបាន ប៉ុន្តែតារាចម្រៀងស្រីរូបនេះនៅតែរក្សាបានកេរ្តិ៍ឈ្មោះក្នុងចិត្តអ្នកគាំទ្រជំនាន់ក្រោយ ដែលតែងនឹករឭកដល់អ្នកនាង ព្រមទាំងសង្ឃឹមថាថ្ងៃណាមួយតារាចម្រៀងស្រីរូបនេះនឹងអាចវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មី។

ទាក់ទងនឹងការបាត់វត្តមានលើវិស័យសិល្បៈច្រើនឆ្នាំនេះដែរ កន្លងមកក៏ត្រូវបានគេដឹងថាតារាចម្រៀងស្រីរៀមច្បងរូបនេះ មានបញ្ហាសុខភាពដែលមិនអាចឈរជើងលើវិស័យនេះបានដូចពីមុន ប៉ុន្តែជារឿយៗក៏តែងឃើញគណនីហ្វេសប៊ុកឈ្មោះ Touch Sunnix បានបង្ហោះរូបភាពចាស់ៗ ក៏ដូចជាសារបង្ហាញសុខទុក្ខជាមួយអ្នកគាំទ្រជារឿយៗ។

ជាក់ស្ដែង ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់រំភើបចិត្ត ក្រោយពីបានឃើញគណនីហ្វេសប៊ុករបស់តារាចម្រៀង ទូច ស៊ុននិច បង្ហោះរូបភាពចាស់មួយសន្លឹកភ្ជាប់ជាមួយសារជូនពរឱ្យខ្លួនមានសុខភាពល្អឆាប់ៗនឹងបានវិលមកកាន់ឆាកតន្រ្តីច្រៀងជូនមហាជនវិញទៀតផង។

សារនោះ តារាចម្រៀង ទូច ស៊ុននិច បានរៀបរាប់ថា ៖ «ថ្ងៃនេះ ថ្ងៃល្អ សូមឱ្យនាងខ្ញុំមានសុខភាពល្អហើយឆាប់បានធ្វើ concert ដើម្បីច្រៀងជូនបងប្អូនទស្សនាស្ដាប់កម្សាន្តឆាប់ៗៗនេះ សូមឱ្យបងប្អូនទាំងអស់គ្នាប្រាថ្នាអ្វីៗសូមឱ្យបានសម្រេចដូចក្ដីបំណង រូបថតអនុស្សាវរីយ៍ទៅច្រៀងខួបអាពាហ៍ពិពាហ៍បងស្រីនៅ Stockton, California USA. ស្រលាញ់បងប្អូនទាំងអស់គ្នា»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

ព័ត៌មានបន្ថែម

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុត អ្នកផលិតមាតិកាវីដេអូ ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណីហើយ និង រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

(វីដេអូ) ជីវិតអាពាហ៍ពិពាហ៍ស្ងប់ស្ងាត់មួយរយៈ កែវ ឡាវីញ និយាយទាំងញញឹមថា ពេលនេះនាងនៅម្នាក់ឯង

សោកស្ដាយ! Miss Universe ឆ្នាំ ១៩៦២ សញ្ជាតិអាហ្សង់ទីន បានទទួលមរណ.ភាពក្នុងវ័យ ៨៧ ឆ្នាំ

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

ប៉ុន្មានចំណុចនេះបង្ហាញថា ទេព បូព្រឹក្ស ពិតជាសិល្បការិនីចម្រៀងមានស្ទីលប្លែកគេ ហើយឆក់បានប្រិយភាពខ្លាំងតាំងពីដំបូង

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ស្វែងរកព័ត៌មាន​ ឬវីដេអូ