ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

Share This

ភ្នំពេញ, កម្ពុជា – ថ្ងៃទី 31 ឧសភា ឆ្នាំ 2025 — ASUS Republic of Gamers (ROG) កម្ពុជា បានប្រកាសជាផ្លូវការសម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ 2025។ ROG Strix SCAR G16/18 និង ROG Zephyrus G14/G16 ដែលមានការកែលម្អសម្រាប់អតិថិជនឱ្យមានបទពិសោធន៍កាន់តែប្រសើរ។ កុំព្យូទ័រយួរដៃទាំងនេះត្រូវបានបង្កើតឡើងជាមួយ GPU NVIDIA® GeForce RTX™ 50 series Laptop។ កុំព្យូទ័រទាំងនេះតំណាងសម្រាប់យុគសម័យថ្មីនៃសមត្ថភាព និង ប្រសិទ្ធភាពសម្រាប់អ្នកលេងហ្គេម អ្នកបង្កើតមាតិការ និង អ្នកជំនាញផ្សេងៗ។

ផលិតផលទាំងនេះបញ្ជាក់ពីការប្តេជ្ញារបស់ ROG ក្នុងការលើកកម្ពស់កុំព្យូទ័រយួរដៃដោយផ្ដល់នូវបច្ចេកវិទ្យាកាត់បន្ទយកម្តៅក្នុងម៉ាស៊ីន អេក្រង់មួយដែលមានកម្រិតបង្ហាញគុណភាពច្បាស់ល្អសម្រាប់ការកម្សាន្តផ្សេងៗ និង សមត្ថភាពខ្លាំង ទាំងអស់នេះនៅក្នុងបែបផែនមួយដ៏សមរម្យ។

I. ROG Strix SCAR G16/G18 — កុំព្យូទ័រដែលមានសមត្ថិភាពខ្ពស់បំផុតសម្រាប់ហ្គេម Esport

បង្កើតឡើងសម្រាប់អ្នកលេងហ្គេមដែលតម្រូវល្បឿនអេក្រង់ frame rate ខ្ពស់ ROG Strix SCAR ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយនេះសម្រាប់អតិថិជនរបស់ខ្លួន។

ក. សមត្ថភាពខ្លាំងជាមួយបច្ចេកវិទ្យាចុងក្រោយសម្រាប់កាត់បន្ថយកម្តៅ

ផ្នែក CPU របស់ SCAR មានប្រព័ន្ធដំណើរការ Intel® Core Ultra 9 275HX រួមជាមួយកាតក្រាហ្វិក NVIDIA® រហូតដល់ GeForce RTX™ 5090 Laptop GPU ថ្មី។ ជាមួយ TGP ឡើងដល់ 175W និង NVIDIA Advanced Optimus ដែលជាប្រព័ន្ធស្វ័យប្រវត្តិមួយសម្រាប់តម្រូវទៅតាមបន្ទុករបស់កម្មវិធីរបស់អ្នក ដើម្បីផ្ដល់នូវ frame rate ខ្ពស់ និង ម៉ាស៊ីននោះដើរបានរលូនគ្រប់ស្ថានភាព។

កម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីននេះក៏តម្រូវឱ្យមានបច្ចេកវិទ្យាកាត់បន្ថយកម្តៅខ្ពស់ដូចគ្នា។ ដូច្នេះ ROG SCAR ឆ្នាំ 2025 ត្រូវបានបំពាក់នូវប្រព័ន្ធត្រជាក់ខ្ពស់បំផុតរបស់ ROG រួមមាន Conductonaut Extreme liquid metal លើ CPU និង GPU, ប្រព័ន្ធលំហូខ្យល់ vapor chamber, និង បច្ចេកវិទ្យាដ៏ឆ្លាតវៃ tri-fan។ បច្ចេកវិទ្យាទាំងនេះធ្វើការស្របគ្នាដើម្បីរក្សាបានសមត្ថភាពម៉ាស៊ីនខ្ពស់កំឡុងពេលលេងហ្គេមក្នុងរយៈពេលយូរ ដោយរក្សាសីតុណ្ហភាពឱ្យត្រជាក់ និង កម្រិតសំឡេងទាប។

ខ. អេក្រង់ Mini-LED ជាមួយ Nebula HDR កម្រិតបង្ហាញខ្ពស់បំផុត

រូបភាពនីមួយៗកាន់តែលេចធ្លោ និង ច្បាស់លើអេក្រង់ ROG Nebula HDR 2.5K ដែលមានសមាមាត្ររបស់អេក្រង់ 16:10 ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Mini-LED ដើម្បីបង្កើនការកម្រិតច្បាស់នៃពណ៌ និង ពន្លឺខ្ពស់។ ជាមួយ ល្បឿនអេក្រង់ refresh rate 240Hz, ល្បឿនឆ្លើយតប 3ms, និង ពន្លឺភ្លឺបំផុត 1200 nits បន្ទះអេក្រង់នេះត្រូវបានធ្វើឡើងដើម្បីតម្រូវទៅកាន់ការហ្គេមធ្ងន់ៗព្រមទាំងការកម្សាន្តទូទៅ។ លើសពីនេះជាមួយកម្រិតពណ៌ DCI-P3 100%, សញ្ញាបត្រ Pantone® និង NVIDIA G-SYNC® អ្នកលេងអាចជឿជាក់លើភាពច្បាស់ និង ភាពឆ្លើយតបលឿនរបស់អេក្រង់មួយនេះពី ROG Strix SCAR។

II. ROG Zephyrus G14/G16 — កុំព្យូទ័រយួរដៃលេងហ្គេមដ៏ស្តើង និង ស្រាលបំផុត

សម្រាប់ការបង្កើតមាតិការ ការបង្កើតកម្មវិធី ឬ ជំនាញដែលត្រូវការកុំព្យូទ័រយួរដៃមួយរចនាបែបចល័តដោយមិនបាត់សមត្ថភាពរបស់វានោះ ROG Zephyrus ឆ្នាំ 2025 គឺជាជម្រើសមួយដែលមិនត្រូវមើលរំលង។ ជាមួយរាងស្តើងស្រាល អេក្រង់ដ៏ច្បាស់ និង សមត្ថភាពខ្ពស់ ROG Zephyrus បានផ្តល់អត្ថន័យមួយថ្មីសម្រាប់កុំព្យូទ័រយួរដៃស្តើងស្រាលក្នុងទីផ្សាររបស់កម្ពុជា។

ក. កម្លាំងខ្លាំងដោយមិនមានសម្លេងរំខាន

ROG Zephyrus G16/G14 ដំណើរការដោយ Intel® Core Ultra 9 285H / AMD Ryzen™ AI 9 HX 370 ដែលផ្ដល់នូវភាពឆ្លាតវៃក្នុងការប្រើប្រាស់ និង សមត្ថភាពខ្ពស់ក្នុងការបំលែងរូបភាព និង 3D។ រួមជាមួយ NVIDIA រហូតដល់ RTX™ 5090 Laptop GPU (TGP ឡើងដល់ 120W) វាផ្ដល់នូវសមត្ថភាពដូចកុំព្យូទ័រដែលមានកម្លាំងខ្លាំងផងដែរ។ កុំព្យូទ័រយួរដៃមួយនេះអាចដំណើរការកាត់តវីដេអូ 4K, ម៉ូដែល 3D និងហ្គេមដែលធ្ងន់ៗ និង តម្រូវការម៉ាស៊ីនខ្ពស់ដោយគ្មានបញ្ហា។

ទោះជាមានរាងស្ដើងត្រឹមតែ 1.49cm ក៏ដោយ ROG Zephyrus មានប្រព័ន្ធត្រជាក់ខ្ពស់ដូចជា liquid metal cooling, ប្រព័ន្ធលំហូខ្យល់ vapor chamber, និង Arc Flow Fans™ ជំនាន់ទី 2។ ប្រព័ន្ធ 0dB cooling បានជំនួយដល់ភាពស្ងប់ស្ងាត់ដោយគ្មានសម្លេងរំខានសម្រាប់អ្នកប្រើប្រាស់។

ខ. អេក្រង់ OLED ដ៏ច្បាស់ និង ការរចនាប័ទ្មទាន់សម័យ

សម្រាប់អ្នកបង្កើតមាតិការដែលផ្តល់សារៈសំខាន់ចំពោះការកែពណ៌របស់មាតិការខ្លួន Zephyrus អាចផ្ដល់អេក្រង់ OLED ROG Nebula 2.5K ជាមួយ refresh rate 240Hz និង response time 0.2ms។ បង្ហាញ contrast ratio 1,000,000:1, ពណ៌ខ្មៅជ្រៅ និង DCI-P3 100% ដើម្បីជំរុញភាពត្រឹមត្រូវរបស់ពណ៌។ មិនថាអ្នកកំពុងធ្វើការលើកែតម្រូវពណ៌ គំនូរឌីជីថល ឬ ទស្សនាជាមួយមេឌៀដែលមានគុណភាពខ្ពស់បំផុត ក៏អេក្រង់ OLED នេះផ្តល់នូវភាពច្បាស់លាស់ដ៏អស្ចារ្យបំផុតសម្រាប់ការមើល។

តួអាលុយមីញ៉ូមបែបប្រណិតនិងរលូនរបស់ ROG Zephyrus បញ្ជាក់នូវរចនាប័ទ្មមួយដ៏សាមញ្ញប៉ុន្តែមានសោភណ្ឌភាពខ្ពស់។ ពន្លឺបញ្ឆិតលើគម្របផ្តល់នូវអារម្មណ៍មួយបែបស្រទន់ ខណៈដែលប្រព័ន្ធមេកានិចរបស់ការបើកកុំព្យូទ័រយួរដៃនេះបង្ហាញពីភាពរឹងមាំ និងភាពស្រស់ស្អាតជារួម។

III. កំណត់ស្តង់ដាថ្មីសម្រាប់កុំព្យូទ័រយួរដៃបែប Performance

ជាមួយការដាក់ចេញនូវ ROG Strix SCAR G16/G18 និង ROG Zephyrus G14/G16 ASUS ASUS Republic of Gamer (ROG) បានកំណត់ស្តង់ដាថ្មីម្តងទៀតសម្រាប់កុំព្យូទ័រយួរដៃ។ ចាប់ពីការលេងហ្គេមប្រកួតដល់អ្នកបង្កើតមាតិការជាប្រចាំថ្ងៃ ម៉ាស៊ីនទាំងនេះបង្ហាញពីកម្រិតខ្ពស់បំផុតនៃការច្នៃប្រឌិតក្នុងពិភពកុំព្យូទ័រយួរដៃ — ត្រូវបានរចនាឡើងដើម្បីឈានមុខគេ ប្រើប្រាស់បានយូរ និង ជំរុញប្រសិទ្ធភាពរបស់អ្នក។

IV. ការដាក់លក់

ម៉ូដែល ASUS ROG Strix SCAR G16/G18 និង ROG Zephyrus G14/G16 សម្រាប់ឆ្នាំ 2025 បានចាប់ផ្តើមលក់នៅថ្ងៃ 31 ខែឧសភា ឆ្នាំ 2025 នេះតទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមទាក់ទងអ្នកដៃគូរសហការផ្លូវការរបស់ ASUS Republic of Gamer ដើម្បីទទួលព័ត៌មានបន្ថែម។

V. ព័ត៌មានបន្ថែម សូមទំនាក់ទំនង

1. ROG Facebook : https://www.facebook.com/ASUSROGKH
2. ROG Website :
• ROG Zephyrus : https://kh.asus.click/ROGZephyrus
• ROG Strix SCAR : https://kh.asus.click/ROGStrixSCAR
3. TikTok : https://www.tiktok.com/@asus.kh

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ