លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តដល់ ហេង វិសាល និង ស្រីនា ក្រោយរងការចោទប្រកាន់រឿងកិបកេងមូលនិធិ

Share This

ជុំវិញការធ្វើមូលនិធិសប្បុរសធម៌របស់លោក ហេង វិសាល និង ជា ស្រីនា បន្ទាប់ពីខ្នះខ្នែងជួយការងារជាតិយ៉ាងសកម្មរយៈពេល ២ សប្ដាហ៍ មកដល់ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញការខកខិត្ត និង អស់ទឹកចិត្តខ្លាំង ក្រោយរងនូវការវែកញែកពីមហាជនមួយចំនួន ដែលបានចោទប្រកាន់លើការចាត់ចែងមូលនិធិ ថែមទាំងមានពាក្យថាឱ្យអ្នកទាំងពីររឿងលួចស្បៀងទៀតផង។

បន្ទាប់ពីរងនូវពាក្យពេចន៍វែកញែកពីអ្នកលេងបណ្ដាញសង្គមមួយចំនួននេះ បានធ្វើឱ្យលោក ហេង វិសាល និង ជា ស្រីនា បង្ហោះវីដេអូ និង សារ និយាយបកស្រាយបន្តបន្ទាប់ជាមួយនឹងអារម្មណ៍បាក់ទឹកចិត្ត និង អស់សង្ឃឹម រហូតពោលពាក្យខ្លាចរាងចាលហើយទៀតផង។

ស្របពេលឃើញបែបនេះដែរ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រ អ្នកសិល្បៈ និង បុគ្គលល្បីៗជាច្រើន ក៏បានចែករំលែកចូលរួមលើកទឹកចិត្ត និង បង្ហាញការអរគុណដោយក្ដីទុកចិត្តចំពោះលោក ហេង វិសាល និង ស្រីនា ដែលចង់ឱ្យអ្នកទាំងពីរបន្តសកម្មភាពជួយសង្គមបន្តទៀត។

ក្នុងនោះ ក៏បានឃើញហ្វេសប៊ុកផេករបស់ស្ត្រីទី ១ នៃកម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមបញ្ចេញមតិក្នុងការបង្ហោះរបស់លោក ហេង វិសាល ដែលលោកជំទាវបណ្ឌិត បានថ្លែងអរគុណ និង លើកទឹកចិត្តដល់លោក ហេង វិសាល និង ភរិយា ឱ្យបន្តសកម្មភាពជួយជនរងគ្រោះបន្តទៀតផងដែរ។

សារនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ទៅកាន់លោក ហេង វិសាល ថា ៖ «ជាដំបូងសូមអរគុណប្អូនប្រុសដែលបានផ្តួចផ្តើមគំនិតក្នុងការជួយដល់ជនដែលរងគ្រោះក្នុងពេលនេះ។ បងសូមលើកទឹកចិត្តប្អូនឱ្យបន្តការងារនេះទៀត។ បងគាំទ្រសកម្មភាពរបស់ប្អូនៗ។ ប្អូនត្រូវចងចាំថា ការធ្វើអំពើល្អមិនរង់ចាំការតបស្នងមកវិញ។ យើងមិនអាចឃាត់មាត់អ្នកដទៃបានទេ ដូច្នេះកុំឱ្យពាក្យមនុស្សមួយចំនួនតូច បំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។ keep it up for our country and for our people»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ