មុននេះបន្តិច មហាជន និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល បន្ទាប់ពីលោក ព្រហ្ម ប្រសិទ្ធី និង លោក ខៀវ សម្បត្តិរិទ្ធី មិត្តរួមអាជីព លោក ណាឃីម បានប្រាប់ដំណឹង លោក ណាឃីម ត្រៀមបញ្ជូនមកកម្ពុជាវិញ។
ក្នុងនោះ តាមរយៈ លោក ព្រហ្ម ប្រសិទ្ធី និង លោក ខៀវ សម្បត្តិរិទ្ធី បានឱ្យដឹងថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យវៀតណាម ឱ្យក្រុមគ្រួសារ និង មិត្តភក្តិត្រៀមចិត្តឱ្យហើយ។
តាមរយៈ ការបង្ហោះវីដេអូ និង ប្រាប់ពីមូលហេតុបញ្ជូនលោក ណាឃីម មកកម្ពុជាវិញ បន្ទាប់ពីទើបទៅដល់មន្ទីរពេទ្យវៀតណាមបានត្រឹម ២ ថ្ងៃ នោះ ក៏ព្រោះតែ គ្រូពេទ្យបានជួយអស់ពីលទ្ធភាពហើយ។ លើសពីនោះ លោក ខៀវ សម្បត្តិរិទ្ធី បានបន្ថែមពីរឿងរំជួលចិត្តថា គ្រូពេទ្យបានសួរនាំ និង បញ្ជាក់ក្រុមគ្រួសារថា បើសិន លោក ណាឃីម អស់បុណ្យនៅទឹកដីវៀតណាម គឺសពរបស់លោកបូជានៅទីនោះ។ ដូច្នេះ ក្រុមគ្រួសាសម្រេចបញ្ជូនលោក ណាឃីម មកស្រុកកំណើតវិញ បើទោះជាលោកចាកចេញទៅ ក៏ត្រូវនាំលោកមកដល់ទឹកដីកំណើតដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖