ផ្ទុះវែកញែកក្ដៅគគុក! សុខៗ វីល្លៀម ផុសពីអត្តចរិតអ្នកធ្លាប់ស្គាល់គ្នា ទំនងចង់សំដៅលើអតីតបេក្ខភាពរួមក្រុមក្នុងកម្មវិធី MasterChef រដូវកាលទី ៣

Share This

មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដែលធ្លាប់តាមដានកម្មវិធី MasterChef Cambodia កាលពីរដូវកាលទី ៣ ថ្មីៗនេះ កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈបានឃើញផ្ទុះការវែកញែកយ៉ាងក្ដៅគគុកពីអតីតបេក្ខភាពកម្មវិធី MasterChef Cambodia រដូវកាលទី ៣ នេះ ពាក់ព័ន្ធរឿងរ៉ាវអត្តចរិតផ្សេងៗ។

ក្នុងការបង្ហោះវែកញែកទាំងនោះ ក៏បានឃើញលោក វីល្លៀម ដែលជាអតីតបេក្ខភាព MasterChef Cambodia រដូវកាលទី ៣ ឆ្នើមមួយរូប បានបង្ហោះសារលើហ្វេសប៊ុកលើកឡើងយ៉ាងក្ដៅគគុក ក្នុងបំណងឆ្លើយតបទៅកាន់អតីតបេក្ខភាពរួមជំនាន់ណាម្នាក់ ទាក់ទងនឹងអត្តចរិត ក៏ដូចជារឿងរ៉ាវតាំងអំឡុងពេលប្រកួត និង ក្រោយបញ្ចប់ការប្រកួតផងដែរ។

សារនោះលោក វីល្លៀម បានបង្ហោះសារលើហ្វេសប៊ុកបន្តបន្តាប់ថា ៖ «ខ្ញុំកើតមកក្រ ហើយកំព្រាទៀត តែខ្ញុំខំរៀនខ្លួនឯងតាំងពីបឋមរហូតដល់ចប់មហាវិទ្យាល័យឱសថសាស្រ្តដោយខ្លួនឯង ខំធ្វើការផងរៀនផងតែឆ្ងល់អ្នកខ្លះដៀលខ្ញុំក្រ ខ្លួនឯងមាន តែអត់បានចូលលាសារៀន ហ្នឹងម៉េចវិញទៅ?? និយាយពីថាចង់ធ្វើឆ្កែឆ្កួតមែន ខាំគេមិនលែង ទាំងដែលខ្ញុំមិនចង់ឃើញមុខ ឬឮឈ្មោះវាសូម្បីតែបន្តិច??? មានហ្វេនគេដៀលខ្ញុំថាខំធ្វើខ្លួនឱ្យគេចូលចិត្តទៅក្រែងគេហៅថតបានលុយសងអង្គការ ខ្ញុំឮហើយភើយ ហើយគេមើលងាយខ្ញុំច្រើនណាស់ តែមិនអីទេខ្ញុំក្រមែន ខ្ញុំរាប់តែអ្នកក្របានហើយ មិនចង់រាប់អ្នកមានបែបអសីលធម៌ទេ សង្គមគេខ្ពើម បានល្បីដោយសារដៀលគេកប់មាត់ចឹង ខ្ញុំសុខចិត្តអត់ល្បី នៅធ្វើមនុស្សធម្មតាបានហើយ។ បងប្អូនខ្ញុំក្រទ្រព្យមែន ប៉ុន្តែគំនិត និង ឧត្តមគតិខ្ញុំអត់ក្រទេ»។

លើសពីនេះ លោក បានបន្តទៀតថា ៖ «មនុស្សមួយចំនួន ពូកែសម្ដី សម្ដែងយកល្បី អ្នកខ្លះក៏តែស្ករៗ…. មនុស្សគេរៀនសូត្រគេមិនធ្វើចឹងទេ មនុស្សខ្ញុំកូនខ្មែរ ទោះខ្ញុំមិនមានទ្រព្យសម្បត្តិ តែខ្ញុំមានសមត្ថភាពចិញ្ចឹមខ្លួនឯងដោយសុចរិត មិនចេះអួតអាង ដូចមនុស្សមួយចំនួន ខ្លួនមួយក្បាលពីរ ចឹងបានថា ដៀលគេឆ្កែតែអត់មើលសន្តានខ្លួន ការពិតជាឆ្កែសោះដើរតែខាំគេ ហើយមនុស្សមួយចំនួនមើលតែមួយជ្រុងថាឱ្យខ្ញុំចេះ ថាចុះ មានដឹងរឿងអត់ ការពិតទៅអ្នកក្នុង Team Work Masterchef គេដឹងពីសន្តានវាហើយ រហូតដល់គេលែងនិយាយហើយវានៅអត់ដឹងខ្លួនទៀត ហ៊ឹមអនិច្ចាមិនគួរណាមកជួបមនុស្សប្រភេទនេះសោះ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចង់ដឹងរើសសង្សារត្រូវ ឬខុស មិនបាច់ខាតពេលមើលចិត្តគ្នាយូរទេ អ្នកជំនាញថាអាចសម្គាល់តាមសញ្ញាអ័រម៉ូនទាំងនេះ

ឡាក់ឆុងខ្លាំង! ថៃ ព្រមានពលរដ្ឋរស់នៅក្រុងបាងកក និងខេត្តសាមុតប្រាកាន ឱ្យប្រយ័ត្នការផ្ទុះឆ្លងជំងឺឆ្កែឆ្កួត

ភរិយាអតីតនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ បានបាត់ប-ង់ជី.វិត ដោយសារក្រុមបាតុករដុតផ្ទះ

(វីដេអូ) ចរិតមិនសមតួនាទី! អ្នកនាំពាក្យក្រសួងការពារជាតិថៃ Boom Panadda បង្ហាញកាយវិការគ្មានវិជ្ជាជីវៈ ថតវីដេអូនិយាយពីអ្នកនាំពាក្យខ្មែរក្នុងកិច្ចប្រជុំ GBC

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

ព័ត៌មានបន្ថែម

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

មានសេរីភាពពីការឃុំឃាំង នូឌី បង្ហោះសារទៅកាន់គ្រួសារស-ពភ្លែត ពាក់ព័ន្ធនឹងរឿងរ៉ាវអាក្រក់ដែលបានកើតឡើង

អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

ធ្លាប់ជ្រកក្រោមទ្រនំរួមគ្នាជាង ២០ ឆ្នាំមុន ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅរក្សាមិត្តភាពជិតស្និទ្ធមិនប្រួលប្រែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ