(វីដេអូ) ស្តាប់ដំណើរដើមទង Mac ទៅជួប Nelly កាន់តែធ្វើឱ្យប្រជាជនខ្មែរស្ញប់ស្ញែងពីទឹកចិត្តដ៏បរិសុទ្ធរបស់លោក

Share This

ថ្មីៗនេះ មហាជននិយមតាមដានបណ្តាញសង្គមច្បាស់ជាបានជ្រាបមកហើយ ពីប្អូនស្រីជនភៀសសឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍ ចេះនិយាយ ៤ ភាសា តាមរយៈការរៀនតាមអនឡាញដោយខ្លួនឯង មានឈ្មោះហៅក្រៅថា Nelly បន្ទាប់ពីអ្នកផលិតមាតិកាល្បីម្ចាស់ Channel Youtube «China Mac Tv» ឈ្មោះ Raymond Yu ហៅ Mac បានទៅជួបរូបនាង និង បង្ហោះវីដេអូនោះ។

បន្ទាប់ពី វីដេអូរបស់ Mac បានចេញផ្សាយ និង មានការទស្សនាច្រើនទាំងក្នុង និង ក្រៅប្រទេសកម្ពុជានោះ ធ្វើឱ្យមហាជន អាណិតស្រឡាញ់ និង សរសើរដល់នាង រហូតមានការជួយឧត្ថម្ភជាថវិកា និង ឱ្យនាងបានសិក្សាបន្តដោយឥតគិតថ្លៃថែមទៀតផង។

ដោយឡែក កាលពីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ លោក Mac បានចូលរួមជាភ្ញៀវក្នុងកម្មវិធី Podcast របស់លោក រៀនថត និង បាននិយាយដំណើរដើមទងនៃការទៅកាន់ជំរំភៀសសឹករហូតមាននិស្ស័យបានជួប Nelly។

លោក Mac បានឱ្យដឹងថា ថ្ងៃដែលលោកបានមកដល់ប្រទេសកម្ពុជាដំបូង ក្នុងខេត្តសៀមរាប គឺលោកមិនស្គាល់នរណាម្នាក់នោះឡើយ គឺលោកដើរជជែក និយាយជាមួយប្រជាជនកម្ពុជា និង ប្រាប់ថាលោកចង់ទៅតំបន់កំពុងមានបញ្ហាទម្រាំរកបានតៃកុងឡានជូនលោកទៅ។

ថ្ងៃដំបូង លោក Mac គិតថាលោកអាចនឹងចំណាយប្រាក់ប្រមាណ ៥០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះ សម្រាប់ជនភៀសសឹក ប៉ុន្តែនៅពេលទៅដល់ទីតាំងលោកមានអារម្មណ៍ថារន្ធត់ចិត្ត ហើយប្រាក់នេះ គឺពិតជាមិនគ្រប់នោះទេ។ ម្យ៉ាងវិញទៀតនោះ អ្វីដែលធ្វើឱ្យលោកអាណិតខ្លាំងបំផុត គឺឃើញមានស្ត្រីម្នាក់ទើបតែសម្រាលកូនរួច ហើយត្រូវជម្លៀសខ្លួនទាំងកូនង៉ែតមិនទាន់មានសម្លៀកបំពាក់។

លោក Mac បន្តថា ត្រឡប់ទៅវិញលោកបន់ព្រះ ឱ្យធ្វើយ៉ាងណាឱ្យលោកបានធ្វើអ្វីជួយដល់ជនភៀសសឹកនៅទីនេះផង ព្រោះអ្វីដែលលោកបានធ្វើម្សិលមិញ គឺមិនគ្រប់គ្រាន់នោះឡើយ ស្រាប់តែថ្ងៃបន្ទាប់មិត្តភក្តិរបស់លោកបាន donate ចំនួន ៧ ពាន់ដុល្លារ។ ភ្លាមនោះ លោកក៏បាន cancel សំបុត្រយន្តហោះ និង ប្រញាប់ទៅទិញទំនិញជាច្រើន។ គាប់ជួនសម្រុកទិញទំនិញ ដោយប្រើប្រាស់គណនីធនាគារតាមទូរស័ព្ទដៃ ស្រាប់តែធនាគារបិទការទូរទាត់ដោយលោកចាយច្រើនពេក ដោយបញ្ហានេះលោករកនឹកគិតអ្វីមិនចេញ ក៏សម្រេចទាក់ទងទៅខ្ចីលុយមិត្តភក្តិ ៥ ពាន់ដុល្លារ សិន ហើយបានហើយលោកក៏បន្តទិញទំនិញទៀត។

ពេលវេលាទៅដល់ ជំរុំភៀសសឹករបស់ Nelly លោកបានជួបនាងដំបូង គឺសន្ទនាគ្នាបន្តិច លោក Mac ក៏បានបន្តចែកអំណោយ និង បានចាកចេញពីជំរុំនោះពេលរួចរាល់។ យ៉ាងណាមិញ ធ្វើដំណើរក្នុងឡានបានប្រមាណ ៣០ នាទី លោក Mac មានអារម្មណ៍ស្តាយថា ហេតុអ្វី បានជាលោកមិនទៅជជែកជាមួយនឹង Nelly ក៏ព្រោះនាង គឺជាក្មេងស្រីម្នាក់ ដែលអាចនិយាយភាសាអង់គ្លេស និង បានមករកលោកដើម្បីហ្វឹកហាត់ភាសាអង់គ្លេសជាមួយលោក។

គិតមួយសន្ទុះលោក Mac ក៏សុំតៃកុងឡានឱ្យបកក្រោយ ហើយមករក Nelly នៅជំរុំវិញ បើទោះជាមិនដឹងថា នាងស្នាក់នៅតង់មួយណាក្តី។ អាចជានិស្ស័យ គ្រាន់តែលោក Mac ដើរចូលទៅ ស្រាប់តែលោកឮសំឡេងក្មេងស្រីម្នាក់ ស្រែកថាលោកមកវិញហើយ? ពេលនោះហើយ ដែលលោក Mac បានចាប់ជជែកសួរនាំពី Nelly រហូតធ្វើឱ្យ Nelly ទទួលបានការអាណិតស្រឡាញ់ដូចពេលនេះ។ គួរជម្រាបថា បន្ទាប់ពីជួប Nelly លោក Mac ក៏បានបង្កើតមូលនិធិ ស្វែងរកថវិកាជូននាងទៀតផង៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ក្មេង Gen Z ខ្លាំងមែន! អាយុត្រឹម ១៥ ឆ្នាំ អាចក្លាយជាថៅកែហាងនំរកស៊ីខ្លួនឯង សន្សំតាំងពីតក់ៗ ឥលូវជំនួញប៉ុនណាណី

ដំណឹងល្អ! អាមេរិកអនុម័តឱ្យប្រើវ៉ាក់សាំងការពារជំងឺអេដស៍ផ្លូវការ តម្លៃចាក់ក្នុងម្តងជាង ១ ម៉ឺនដុល្លារ ហើយ ១ ឆ្នាំចាក់ ២ ដង

(វីដេអូ) ឃើញតែដើរតួខ្មោ/ចលងសាហាវ តាមពិត សាំង ភស្ដា ជានាដកាតាំងពីក្មេង ធ្លាប់ដើរតួជាទេវតាទៀតផង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

សម្គាល់មើល៍រាល់ថ្ងៃមានមិត្តពិត ឬមិត្តពស់? រាប់អានគ្នាយូរឆ្នាំ មិត្តពិតប្រាកដនឹងស្តែងតាមរយៈទង្វើទាំងនេះ

ព័ត៌មានបន្ថែម

ក្មេង Gen Z ខ្លាំងមែន! អាយុត្រឹម ១៥ ឆ្នាំ អាចក្លាយជាថៅកែហាងនំរកស៊ីខ្លួនឯង សន្សំតាំងពីតក់ៗ ឥលូវជំនួញប៉ុនណាណី

ដំណឹងល្អ! អាមេរិកអនុម័តឱ្យប្រើវ៉ាក់សាំងការពារជំងឺអេដស៍ផ្លូវការ តម្លៃចាក់ក្នុងម្តងជាង ១ ម៉ឺនដុល្លារ ហើយ ១ ឆ្នាំចាក់ ២ ដង

កុំចេះតែប្រើលើសកម្រិត! ស្ត្រីម្នាក់ប្រើឡេការពារកម្ដៅថ្ងៃច្រើនជ្រុលពេក រហូតកើតជំងឺពុកឆ្អឹងធ្ងន់ធ្ងរ

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ