ជម្លោះព្រំដែនជាមួយកម្ពុជាមិនទាន់ដាច់ស្រេចផង ថ្មីៗនេះប្រទេសថៃបានធ្វើពិព័រណ៍វប្បធម៌ ដោយបានចម្លងធ្វើប្រាសាទធំៗទាំង ៣ មានដូចជាប្រាសាទតាមាន់ធំ តាមាន់តូច និង តាក្របី យកទៅតាំងបង្ហាញនៅក្នុងផ្សារទំនើបមួយកន្លែង ហើយប្រកាសក្តែងៗថានេះគឺជាសម្បត្តិវប្បធម៌របស់ខ្លួន។

ការតាំងពិព័រណ៍មួយនេះ បានធ្វើឡើងនៅក្នុងផ្សារទំនើប Seacon ក្រោមឈ្មោះថា Seacon Sri Na Surin ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមានការតាំងបង្ហាញពីវប្បធម៌ថៃសុរិន្ទជាច្រើនបែបច្រើនយ៉ាង មានទាំងម្ហូបអាហារ ការរាំរបាំ ជាពិសេសនោះគឺមានការតាំងបង្ហាញប្រាសាទធំទាំង ៣ ដែលធ្វើឡើងពីជ័រស្នោរ មានដូចជា ប្រាសាទតាមាន់ធំ តាមាន់តូច និង តាក្របី។

លើសពីនេះទៅទៀត កន្លែងប្រាសាទនីមួយៗសុទ្ធតែមានការបង្ហាញប្រាប់ឱ្យដឹងពីប្រវត្តិប្រាសាទនីមួយៗទៀតផង ដែលនេះប្រទេសថៃហាក់ដូចជាចង់បង្ហាញ និង ប្រកាសប្រាប់ពិភពលោកថា ប្រាសាទទាំងនេះគឺជាសម្បត្តិរបស់ខ្លួន ទាំងដែលប្រាសាទទាំងអស់ស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា ហើយថៃបានធ្វើគ្រប់វិធីដើម្បឈ្លានពានដណ្តើមយកទៅដោយមិនអៀនខ្មាស៕





ប្រភព៖ Seacon Square