​មកដឹងស្ថានភាពប្រជាពលរដ្ឋ និង វីរៈកងទ័ព ៦ រូប ក្នុងចំណោម ២៩ អង្គ/នាក់ ដែលត្រូវឧស្ម័នបង្ហូរទឹកភ្នែក និង គ្រា/ប់ជ័ររបស់ទាហានថៃ

Share This

កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ទាហានថៃ បានបន្តបំពានលើអធិបតេយ្យភាពកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ ក្រៅពីបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខាងភាគីថៃក៏បានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។

ក្នុងនោះដែរ តាមការឱ្យដឹងពីឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានជម្រាបឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើមានអ្នកជំងឺជា វីរៈកងទ័ព ព្រះសង្ឍ និង ប្រជាពលរដ្ឋ ដែលរងរបួសស្រាលនិងធ្ងន់ សរុប ចំនួន ២៩នាក់ ក្នុងនោះស្រី ២ នាក់ ហើយនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំនួន ៤ នាក់ និង បានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងចំនួន ១ នាក់ (ជាវីរៈកងទ័ព)។

គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ ព្រឹក តាមរយៈការធ្វើបច្ចុប្បន្នភាពពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និង វីរៈកងទ័ព ៦ រូប ក្នុងចំណោម ២៩ អង្គ/នាក់ ត្រូវឧស្ម័នបង្ហូរទឹកភ្នែក និង កាំភ្លើងគ្រាប់ជ័រពីទាហានថៃ តាមរយៈបណ្តាញសារព័ត៌មាន AKP បានឱ្យដឹងថា ពេលនេះកំពុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។ ក្នុងនោះ ប្រជាពលរដ្ឋ និង វីរៈកងទ័ព ៦ រូប ក្នុងចំណោម ២៩ អង្គ/នាក់រួមមាន៖

១. ពលបាលឯក ម៉ន ភត្ត្រា យោធិននៅវរសេនាតូច ៥១៣ កងពលតូចថ្មើរជើងលេខ ៥១ ដែលត្រូវទាហាន និង ប៉ូលិសថៃបាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និង គ្រាប់បែកផ្សែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរចំភ្នែកបានបញ្ជូនទៅកាន់មន្ទីរពេទ្យអង្គឌួងភ្លាមៗ និង ត្រូវបានយកចិត្តទុកដាក់ព្យាបាលយ៉ាងខ្លាំង។ មកដល់ពេលនេះ ពលបាលឯក ម៉ន ភត្ត្រា ក៏បានធ្វើការវះកាត់ដោយជោគជ័យ និង កំពុងបន្តសម្រាកព្យាបាលផងដែរ។

២. រីឯប្រជាពលរដ្ឋ ៥ នាក់ទៀត ដែលរងគ្រោះដោយផ្សែងពុលពីសំណាក់កងកម្លាំងចម្រុះថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ៤ រូប មានឈ្មោះ មាស គឹមហេង, ភិន វី, មាន សំបូរ និង ពៅ តុលា ដែលសុទ្ធតែជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ចំណែកប្រជាពលរដ្ឋ ១ រូបទៀតមានឈ្មោះ សួន វណ្ណ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ៕

រូបថត៖ ខឹម សុវណ្ណារ៉ា / AKP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ