យុទ្ធសាស្រ្តខ្លាំង! បងប្អូនស្រីកម្ពុជាពីររូបសហការគ្នា បង្ហាញមហិច្ចតាចង់បង្កើតរោងចក្រគ្រឿងអលង្ការនាំចេញទៅក្រៅប្រទេស

Share This

អ្នកនិយមពាក់គ្រឿងអលង្ការប្រណីត ជឿជាក់ថាប្រាកដជាស្គាល់ច្បាស់នូវហាង ជាង បាក់ វណ្ណ ហុង ឬ CBVH ដែលជាក្រុមហ៊ុនឯកទេសគ្រឿងអលង្ការពេជ្រលំដាប់ស្តង់ដាទី ១ នៅកម្ពុជា។ ហាងពេជ្រដ៏មានប្រជាប្រិយភាពនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ដោយ លោកស្រី អ៊ឹមផាន វណ្ណឌី និង ស្វាមី គឺ លោក វណ្ណ ហុង។

លោកស្រី អ៊ឹមផាន វណ្ណឌី និង​ អ្នកនាង អ៊ឹមផាន វណ្ណដា

អាជីវកម្មរីកចម្រើនជាលំដាប់ មិនត្រឹមតែមានការចូលរួមពីស្ថាបនិកទាំងពីរខាងលើប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសកម្មពីប្អូនស្រីបង្កើតរបស់ លោកស្រី អ៊ឹមផាន វណ្ណឌី នោះគឺ អ្នកនាង អ៊ឹមផាន វណ្ណដា។ ជាក់ស្តែង នៅក្រុមហ៊ុន អ្នកនាង អ៊ឹមផាន វណ្ណដា មានតំណែងជាអនុប្រធាន ខណៈដែលបងស្រីមានតំណែងជាប្រធានក្រុមហ៊ុន។

ស្ថិតក្នុងវ័យ ៣៥ ឆ្នាំ  ជាអនុប្រធានក្រុមហ៊ុន អ្នកនាង អ៊ឹមផាន វណ្ណដា មានតួនាទីត្រួតពិនិត្យកិច្ចការសារពើពន្ធ និង គោលនយោបាយផ្ទៃក្នុង។ ជាមួយបទពិសោធប្រមាណជាង ១៧ ឆ្នាំ  អ្នកនាងបានបញ្ចូលគ្នានូវជំនាញហិរញ្ញវត្ថុ ជាមួយចំណង់ចំណូលចិត្តចំពោះការឌីហ្សាញគ្រឿងអលង្ការ និង ហ្វេហ្សិន។ ក្រោយបន្តការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម អ្នកនាងបានរៀបការជាមួយ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា (H.E. Dr. Vathana Sann) ដោយទទួលបានចំណងដៃកូនពីរនាក់ និង បានដឹកនាំក្រុមហ៊ុន CBVH ឆ្ពោះទៅកាន់យុគសម័យថ្មី។

អ្នកនាង អ៊ឹមផាន វណ្ណដា

រយៈក្រោយនេះ អ្នកនាង អ៊ឹមផាន វណ្ណដា ​នឹងដឹកនាំបើកហាងថ្មីមួយទៀត ដែលមានទីតាំងនៅម្តុំសាលាបាក់ទុក រាជធានីភ្នំពេញ។ នេះគឺជាការបោះជំហានដ៏សំខាន់ នៅក្នុងការរីកចម្រើនបន្ថែមរបស់អ្នកនាង បន្ទាប់ពីបានសហការជាមួយបងស្រីច្រើនឆ្នាំកន្លងមក។ ការផ្លាស់ប្តូរស្របតាមចក្ខុវិស័យរបស់អ្នកនាង គឺដើម្បីធ្វើឱ្យម៉ាកមានជម្រើសច្រើនបែប ដោយនាំយក sub-brand ថ្មី ពង្រីក CBVH ឆ្ពោះទៅកាន់អតិថិជនកាន់តែទូលំទូលាយ ផ្តល់សម្រាប់ទីផ្សារពីលំដាប់ទាបដល់លំដាប់មធ្យម ក៏ដូចជាទាក់ទាញអតិថិជនវ័យក្មេង។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ គឺជាការផ្តោតសំខាន់ចម្បងទាំងទីផ្សារលំដាប់ខ្ពស់ និង លំដាប់ VVIP។

អ្នកនាង អ៊ឹមផាន វណ្ណដា

នាពេលខាងមុខ បំណងប្រាថ្នារបស់បងប្អូនបង្កើតទាំងពីរនេះ គឺចង់ពង្រីកដើម្បីបង្កើតជារោងចក្រគ្រឿងអលង្ការ ដែលអាចនាំចេញទៅកាន់ទូទាំងអាស៊ី អូស្ត្រាលី និង សហរដ្ឋអាមេរិក ដោយធ្វើជាអ្នកលក់ដុំនៅលើឆាកអន្តរជាតិ។ ជាមួយវត្ថុធាតុដើមប្រភពពីបែលហ្ស៊ិក អ៊ីស្រាអែល និង រុស្សី ពួកគេក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតពេជ្រនៅហុងកុង និង ឥណ្ឌា សម្រាប់ជំរុញចក្ខុវិស័យរបស់ពួកគេ ឆ្ពោះទៅរកភាពជោគជ័យជាអន្តរជាតិ៕

ប្រភព៖ Prestige 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្នាដៃកូនខ្មែរកាន់តែល្បី! អ្នកច្នៃម៉ូដ Tifanny ត្រូវបានទស្សនាវដ្តី Vogue ហ្វីលីពីន ចុះផ្សាយក្នុងចំណោមអ្នកច្នៃម៉ូដ ៧ នាក់នៅអាស៊ីអាគ្នេយ៍

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ