មហាជននិយមតាមដានជីវិតស្នេហារបស់ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ ច្បាស់ជាបានជ្រាបហើយ ក្រោយពីសាងចំណងស្នេហ៍ក្នុងនាមជាសង្សារអស់រយៈពេលប្រមាណជិត ៦ ឆ្នាំ ហើយនោះ ថ្មីៗនេះ នាយព្រែក បានលុតជង្គង់សុំកញ្ញា ឈិន មុន្នីនាថ រៀបការ។ ក្នុងនោះដែរ ពិធីមង្គលការរបស់ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ នឹងរៀបចំឡើងនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។
ទន្ទឹមនឹងថ្ងៃពិសេសខិតជិតចូលមកដល់ ក្រឡេកទៅមើលអនាគតគូស្វាមីភរិយាមួយគូនេះ ក៏បានដឹកដៃគ្នាទៅថត Pre-wedding ទាំងបុរាណ និង សម័យរួចរាល់ហើយដែរ។
ដោយឡែក នៅសល់រយៈពេលប្រមាណជាង ២ ខែ ទៀតប៉ុណ្ណោះ ពិធីមង្គលការរបស់ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ នឹងមកដល់ហើយ ក្នុងនោះ គេបានឃើញតារាប្រុសស្រីទាំង ២ ក៏បានត្រៀមរៀបចំចាត់ចែងធៀបការជូនភ្ញៀវរួចជាស្រេចដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖