សារព័ត៌មានបរទេស បានទម្លាយពីរឿងរ៉ាវរបស់ប្តីប្រពន្ធមួយ ដែលមានទំនាស់ទាស់ទែងគ្នា ដោយសារតែខាងស្រីជឿគ្រូទាយតាមអនឡាញ ថាប្តីលួចមានស្រី។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាប្រពន្ធបានចំណាយលុយ ៥០០ យ័ន ឬប្រហែល ៧០ ដុល្លា ក្នុងការទៅទស្សន៍ទាយជាមួយនឹងគ្រូទាយម្នាក់តាមអនឡាញ។ គ្រូទាយនោះ បានប្រាប់នាងថា ប្តីរបស់នាងបានលួចលាក់ក្បត់ចិត្តនាង ដោយលួចមានសហាយ និងទិញសេវាកម្មផ្លូវភេទទៀត ធ្វើឱ្យស្រ្តីជាប្រពន្ធបានជឿគ្រូទាយនេះយ៉ាងងប់ងុល ហើយទៅរករឿងចោទប្រកាន់ប្តីជារឿយៗ។

យ៉ាងណាមិញ យូរទៅៗបុរសជាប្តីក៏កើតការឆ្អែតចិត្ត និងទ្រាំលែងបានចំពោះការចោទប្រកាន់របស់ប្រពន្ធ ទើបសម្រេចចិត្តទៅប្តឹងប៉ូលិសឱ្យជួយធ្វើការលែងលះ ដែលខាងប៉ូលិសបានស្តីឱ្យ និងចោទប្រកាន់ស្តីជាប្រពន្ធវិញថាជឿលើជំនឿដោយគ្មានហេតុផល និងជួយសម្របសម្រួលឱ្យត្រូវគ្នាវិញ៕