ជំហានថ្មីដ៏ភ្ញាក់ផ្អើល! ក្រុមហ៊ុន ហង្សមាស សម្ពោធម៉ាកសញ្ញាផលិតផលថ្មីកាបូប «FRANANDO» ដែលជាប្រេនគុណភាពលំដាប់ប្រណីត

Share This

ក្រុមហ៊ុនតន្រ្តីដ៏ធំបំផុតក្នុងប្រទេស ហង្សមាស គ្រុប បានបោះជំហានថ្មីយ៉ាងភ្ញាក់ផ្អើលទៅក្នុងវិស័យហ្វេសិន ដោយបានបង្កើតនូវប្រេនថ្មីមួយដែលមានឈ្មោះថា «FRANANDO» ជាផលិតផលកាបូបប្រណីតសម្រាប់សម្រាប់សុភាពនារីទាន់សម័យគ្រប់វ័យតែម្តង។

ពិធីសម្ពោធជាផ្លូវការនូវប្រេនដ៏ពិសេសនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅស្ទូឌីយោហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអន២ (សែនសុខ) ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា អ៊ឹង ឆៃងួន និងលោកស្រី ម្ចាស់ក្រុមហ៊ុនហង្សមាស ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងក្រុមការងារ ជាពិសេសតារាចម្រៀងហង្សមាសជាច្រើនដួង។

លោកស្រី អ៊ឹង គីមលាង President and Founder of Franando បានថ្លែងថា កាលពីមុនហង្សមាស បានផ្ដោតសំខាន់តែលើការផលិតបទចម្រៀង និងវិស័យតន្រ្តីលើទូរទស្សន៍ ប៉ុន្តែនៅពេលនេះហង្សមាសបានបោះជំហានមកផលិតនូវប្រេនរបស់ខ្លួនឯងផ្ទាល់ ដោយបានសម្រិតសម្រាំងយកចិត្តទុកដាក់លើគុណភាពជាចម្បងក្នុងវិស័យហ្វេសសិន ពោលគឺបង្កើតប្រេនកាបូបស្ពាយយ៉ាងប្រណីតបែបនារីទាន់សម័យ «FRANANDO» ។ លោកស្រីបានបន្តថា នេះជាក្ដីស្រមៃមួយ ក្នុងចំណោមក្ដីស្រមៃជាច្រើន ដែលបណ្ដាប្រទេសនានានៅលើពិភពលោក គេតែងតែមានផលិតផលជារបស់ខ្លួនឯង មិនថានៅទ្វីបអាស៊ីឬអឺរ៉ុប ដូច្នេះការបង្កើតផលិតផលខ្លួនឯងតំណាងប្រទេសនេះ គឺជាក្ដីស្រមៃដែលបានប៉ងយូរមកហើយ ជាពិសេសប្រេនសម្រាប់ប្រទេសកម្ពុជា ដែលមានគុណភាព និងតម្លៃសមស្របសម្រាប់ប្រជាជនខ្លួនឯង ខណៈដែលផលិតផលជាច្រើនចរាចរលើទីផ្សារអន្តរជាតិមានតម្លៃថ្លៃ។ ម្យ៉ាងវិញទៀត «FRANANDO» មានន័យថា គឺការដើរឆ្ពោះទៅមុខជានិច្ចប្រកបដោយថាមពល និងភាពល្អឥតខ្ជោះសម្រស់ខ្លួនឯងជានិច្ច។

សូមបញ្ជាក់ថា កាបូបស្ពាយសម្រាប់ស្ត្រី ដែលហង្សមាសបានបង្កើតឡើង «FRANANDO» នេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនផ្ទាល់អះអាងថា មានច្រើនម៉ូដច្រើនម៉ាក ច្រើនទំហំ សាច់កាបូប និងថ្នេរដេរមានគុណភាពខ្ពស់ ជាពិសេសមានតម្លៃសមរម្យបំផុត។ ហើយរឹតតែពិសេសក្នុងឱកាសសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុនបានបើកប្រម៉ូសិនពិសេសដោយមានការ បញ្ចុះតម្លៃ 50% លើគ្រប់ម៉ូតកាបូប «FRANANDO» រយៈពេល3ថ្ងៃពេញតែម្តង៕

 

     

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

វីដេអូ) សំងំៗ! បវរកញ្ញា សៃហ្វុន ទិញផ្ទះលម្ហែមួយដ៏ប្រណីតទុកសម្រាកលេងលើភ្នំបូកគោ ជាទ្រព្យសន្សំទុកទាន់ខ្លួននៅក្មេង

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ កាន់តែទាក់ទាញ ក្ដោបទីផ្សារមិនថមថយទេ

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

សល់ ៤ ថ្ងៃទៀតសែនព្រះខែ! នៅចិនច្នៃនំសែនលោកខែថ្មី រសជាតិចង្រិត អ្នកញ៉ាំរួចផ្ដាំថា បើមិនបានសាក អាចនឹងស្ដាយក្រោយ

ព័ត៌មានបន្ថែម

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

សម្រេចបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី Back to School ជាមួយ ASUS – ងាយស្រួលយកតាមខ្លួន ខ្លាំង និងល្អឥតខ្ចោះ!

ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ