ក្រោយពីការបង្ហាញខ្លួនជាបន្តបន្ទាប់របស់បេក្ខភាពហើយនោះ កម្មវិធី Miss Supranational Cambodia 2025 កាន់តែខិតកៀកមកដល់ និង ជិតរកបានម្ចាស់មកុដហើយ ដោយវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងនោះ មានបេក្ខភាពជាច្រើន ដែលកំពុងតែលេចធ្លោ និង ទទួលបានកាគាំទ្រ ក៏ដូចជារំពឹងទុកថាជាម្ចាស់មកុដនាឆ្នាំនេះ ថែមទៀតផង។
តួយ៉ាង បេក្ខភាព Miss Supranational Cambodia 2025 ពាក់ស្លាកលេខ ៦ បវរកញ្ញាកូនកាត់ខ្មែរ-អាមេរិក ស៊ីដនី ម៉ារិទ្ធ ក៏ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងណាស់ដែរ ពីសំណាក់មហាជន ក៏ព្រោះតែរូបសម្រស់ និង ចំណេះដឹងរបស់នាង។ លើសពីនោះ កាលពីវគ្គសម្ភាសន៍ កញ្ញា ស៊ីដនី ម៉ារិទ្ធ ក៏ទទួលបានពាន Miss Supra Best Interview ផងដែរ។
ងាកមកកាន់រូបសម្រស់ឯណោះវិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងចែករំលែកនូវវីដេអូ ក្រោយឆាកមួយរបស់ កញ្ញា ស៊ីដនី ម៉ារិទ្ធ ថតលេងជាមួយនឹងអ្នកនាង ឌី សូនិត្តា ដោយបេក្ខភាព Miss Supranational Cambodia 2025 រូបនេះ ឈរធ្មឹងក្បែរម៉ានីកាំង ធ្វើឱ្យអ្នកគាំទ្រក្រឡេកមើលទៅស្រដៀងគ្នាខ្លាំង។ ម្យ៉ាងវិញទៀត មហាជនសរសើរពីមុខមាត់ ស៊ីដនី ម៉ារិទ្ធ ថាមានទម្រងមុខស្រស់ស្អាតដូចតុក្កតាទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖