កាលពីថ្ងៃទីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះឆេះឡានមួយគ្រឿងយ៉ាងធ្ងន់ធ្ងរនៅប្រទេសថៃ បណ្តាលឱ្យខូចខាតរាលដល់ឡានក្បែរនោះអស់ ១០ គ្រឿង ហើយផ្ទះអ្នកស្រុកក៏ខូចខាតដែរ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងលើផ្លូវផេតកាសែម ក្នុងស្រុកមឿង ខេត្តរ៉ាតឆៈបុរី ដោយក្នុងនោះរថយន្តខាងលើជាឡានដឹកទំនិញ បានធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែផ្ទុះឆេះយ៉ាងខ្លាំង បណ្តាលឱ្យខ្ទេចរូបរាងអស់ ហើយថែមទាំងខូចខាតរាលដាលដល់ឡានផ្សេងៗនៅក្បែរនោះអស់ចំនួន ១០ គ្រឿង ព្រមទាំងផ្ទះអ្នកស្រុកមួយចំនួនក៏ខូចខាតដូចគ្នា។
យ៉ាងណាមិញ យោងតាមសមត្ថកិច្ច និងមន្ត្រីជំនាញបានសង្ស័យថា ឡានមួយគ្រឿងនេះអាចមាននៅសល់កាំជ្រួចចាស់មួយដើមដែលមិនទាន់យកចេញ ដោយម្ចាស់ក៏មិនដឹង ហើយវាអាចកកិតជាមួយនឹងវត្ថុផ្សេងៗនៅក្នុងឡាន ទើបបង្កទៅជាការផ្ទុះឆេះបែបនេះ។ ដោយឡែក ករណីនេះមានអ្នករបួសចំនួន ២ នាក់ ហើយអាជ្ញាធរកំពុងតែធ្វើការពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការផ្ទុះឆេះនេះ៕
ប្រភព៖ Khaosod