ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

Share This

ប្រជាជនកម្ពុជាភាគច្រើននៅតែគិតថា ជម្ងឺបេះដូង គឺជាបញ្ហារបស់ «អ្នកដទៃ» មិនមែនជាបញ្ហាខ្លួនឯងទេ។ ប៉ុន្តែជាក់ស្តែង ការពិតកំពុងបង្ហាញអ្វីផ្ទុយទៅវិញ។

-ការយល់ច្រឡំ ៣ យ៉ាង កំពុងធ្វើឲ្យបេះដូងមានបញ្ហាដោយមិនដឹងខ្លួន

នៅថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ យោងតាមរបាយការណ៍ «ការយល់ច្រឡំដែលបណ្តាលឲ្យមានបញ្ហាបេះដូង» បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ដូចជា CTN, Bayon, HMTV ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។ វាមិនត្រឹមតែជាការក្រើនរំលឹកអំពីអត្រាកើនឡើង និង ការកើតមានជម្ងឺបេះដូងនៅវ័យក្មេងទេ ប៉ុន្តែក្នុងនោះក៏ថែមទាំងបង្ហាញអំពីការយល់ច្រឡំគ្រោះថ្នាក់មួយ ដែលជាមូលហេតុនាំទៅរកជម្ងឺបេះដូង។ ការយល់ច្រឡំនេះរួមមាន ៖ ជម្ងឺបេះដូងជាជម្ងឺតំណពូជ, មានតែអ្នកចាស់ប៉ុណ្ណោះដែលកើតជម្ងឺនេះ ឬ ជម្ងឺកើតទៅលើអ្នកធាត់ប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងការបដិសេធនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន ប្រធានផ្នែកបេះដូង និង សរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ៖ «ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ!»។ តាមបទពិសោធជាច្រើនឆ្នាំក្នុងវិស័យវេជ្ជសាស្រ្ត លោកបានលើកឡើងថា ការយល់ច្រឡំនេះមានជាយូរមកហើយ ហើយបន្តជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ការយល់ច្រឡំនេះនាំឲ្យមានការយល់ខុសពីទម្លាប់រស់នៅ និង របបអាហារ ដែលប៉ះពាល់ដល់បេះដូងដោយមិនដឹងខ្លួន។

ក្នុងកម្មវិធីផងដែរ លោកវេជ្ជបណ្ឌិត យូដាលីន ក៏បានបញ្ជាក់ថា មូលហេតុសំខាន់ដែលបណ្តាលឱ្យកើតជម្ងឺបេះដូងគឺបណ្តាលមកពីទម្លាប់រស់នៅមិនល្អ (ជក់បារី, ផឹកស្រាបៀរច្រើន) ខ្វះលំហាត់ប្រាណ និង របបអាហារដែលមានកូឡេស្តេរ៉ូលខ្ពស់។

លោកបានពន្យល់ទៀតថា ៖ «កូឡេស្តេរ៉ូលមានច្រើននៅក្នុងខ្លាញ់ សរីរាង្គសត្វ និង អាហារបំពង ឬ Fastfood។ នៅពេលរាងកាយទទួលយកកូឡេស្តេរ៉ូលច្រើនពេក វានឹងបង្កើតជាកូឡេស្តេរ៉ូលអាក្រក់ ដែលប្រមូលផ្តុំជាកំណកស្ទះនៅក្នុងសរសៃឈាម ធ្វើឱ្យទំហំនៃសរសៃឈាមរួមតូចដែលនាំឱ្យមានការស្ទះសរសៃឈាមណាមួយដូចជា ការគាំងបេះដូង និង ដាច់សរសៃឈាមខួរក្បាល»

លោកវេជ្ជបណ្ឌិត យូដាលីន បានអំពាវនាវឲ្យបង្កើនការយល់ដឹងសាធារណៈ ដើម្បីកាត់បន្ថយការយល់ច្រឡំដែលកំពុងធ្វើឲ្យជម្ងឺបេះដូងកើនឡើង និង កើតមាននៅវ័យក្មេង

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ជម្ងឺបេះដូងជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសកម្ពុជា។ ហេតុនេះ ការការពារជម្ងឺបេះដូងគឺជាការចាំបាច់ មិនមែនជាជម្រើសទៀតនោះទេ។

-ដំណោះស្រាយសម្រាប់បេះដូងមានសុខភាពល្អ ៖ ចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ

ក្នុងកម្មវិធី លោកវេជ្ជបណ្ឌិត យូដាលីន បានផ្ដល់អនុសាសន៍ឲ្យមនុស្សគ្រប់គ្នាកែប្រែទម្លាប់រស់នៅ បន្ថែមលំហាត់ប្រាណ និង កែសម្រួលរបបអាហារ ដោយកាត់បន្ថយខ្លាញ់អាក្រក់ និង ជ្រើសរើសខ្លាញ់ល្អដែលគ្មានកូឡេស្តេរ៉ូល។ លោកបន្ថែមថា ការផ្លាស់ប្តូរនេះអាចកាត់បន្ថយហានិភ័យជម្ងឺបេះដូងបានដល់ទៅ ៨០%។

និយាយពីខ្លាញ់សម្រាប់អាហារ គាត់បានណែនាំឲ្យប្រើប្រេងបន្លែ ជាពិសេសប្រេងដែលមានគុណប្រយោជន៍ល្អសម្រាប់បេះដូង ដូចជា ប្រេងសណ្តែកសៀង (Omega 3-6-9), ប្រេងអង្ករសម្រូប (Gamma Oryzanol), ប្រេងផ្កាឈូករ័ត្ន (Vitamin E)។ សារធាតុចិញ្ចឹមទាំងនេះជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និង ការពារសុខភាពបេះដូង។

-ជ្រើសរើសប្រេងដែលមានអត្ថប្រយោជន៍ល្អសម្រាប់បេះដូង ៖ ប្រេងសណ្តែកសៀង (Omega 3-6-9), ប្រេងអង្ករសម្រូប (Gamma Oryzanol), ប្រេងផ្កាឈូករ័ត្ន (Vitamin E)

ក្នុងកម្មវិធីក៏មានវត្តមានចុងភៅ លោក សុ ធារិទ្ធិ បានចែករំលែកថា លោកបានដឹងពីសារសំខាន់ក្នុងការការពារបេះដូងតាំងពីមុន ហើយបានកែប្រែទម្លាប់កត្តាដែលមានហានិភ័យសម្រាប់ខ្លួនដូច្នេះថា ៖ «ជំងឺចាប់ផ្តើមពីការញុំាចូលក្នុងមាត់» ដូច្នេះលោកចាប់ផ្តើមការពារដោយផ្លាស់ប្តូររបបអាហារ។ លោកជ្រើសរើសអាហារដែលមានប្រយោជន៍ដល់បេះដូង បន្ថយអាហារ fastfood និង អាហារដែលមានកូឡេស្តេរ៉ូលខ្ពស់ និង ញុំាបន្លែឱ្យច្រើន។ ជាពិសេស លោកជ្រើសរើសប្រេងឆា Simply ដែលជាផលិតផលគុណភាពខ្ពស់របស់ក្រុមហ៊ុន Wilmar Group (Singapore) ដែលមានជម្រើសជាច្រើនដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូប និង ប្រេងផ្កាឈូករ័ត្ន»។ លោកបាននិយាយថា ៖ «ខ្ញុំមើលឃើញរាងកាយខ្ញុំកំពុងផ្លាស់ប្តូរទៅវិជ្ជមានជារៀងរាល់ថ្ងៃ»

លោក សុ ធារិទ្ធិ បានកែតម្រូវរបបអាហារដើម្បីឱ្យបេះដូង មានសុខភាពល្អ ហើយទទួលបានអារម្មណ៍វិជ្ជមានពីការផ្លាស់ប្តូរនេះ

សរុបសេចក្តីក្នុងកម្មវិធីនេះ សារសំខាន់គឺបានបង្ហាញច្បាស់ៗ បើសិនជាយើងចង់រួមគ្នាកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង អ្វីដែលសំខាន់បំផុតគឺការលើកកម្ពស់ការយល់ដឹង និង ការរក្សារបៀបរស់នៅឲ្យមានសុខភាពល្អ។ ចាប់ផ្តើមពីការហាត់ប្រាណ ការទទួលទានអាហារឲ្យមានតុល្យភាព និង ជ្រើសរើសម្ហូបអាហារដែលល្អសម្រាប់បេះដូង នៅក្នុងរបបអាហារប្រចាំថ្ងៃ។ សូមកុំឲ្យការយល់ច្រឡំ ឬ ការជឿខុសនេះ បណ្តាលឱ្យអ្នកចូលក្នុងផ្នែកមួយដែលមានហានិភ័យនៃជម្ងឺបេះដូង ដោយមិនដឹងខ្លួន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ព័ត៌មានបន្ថែម

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ