TECNO SPARK 30 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតបំពាក់ឈីប 5G ល្អបំផុត តម្លៃក្រោម 200 ដុល្លារ

Share This

TECNO Mobile ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានធ្វើឲ្យកក្រើកទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅ ជាពិសេសលើស៊េរី SPARK ដោយហេតុដូច្នេះហើយទើប TECNO នាំយកម៉ូឌែលថ្មីមួយទៀត មានតម្លៃសមរម្យស៊េរី TECNO SPARK ចូលមកទីផ្សារប្រទេសកម្ពុជា បន្ថែមទៀតនោះគឺ TECNO SPARK 30 5G ។

TECNO SPARK 305G គឺជាស្មាតហ្វូនលេងហ្គេមល្អបំផុត និងដំបូងគេបំផុតត្រកូល SPARK របស់ TECNO ដែលមានបំពាក់បន្ទះឈីប 5G ល្អបំផុត តម្លៃក្រោម 200 ដុល្លារ និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន ប្រើប្រាស់ដោយមានទំនុកចិត្ត។

បន្ទះឈីប 5G និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំ

TECNO SPARK 30 5G បំពាក់ដោយបន្ទះឈីប MediaTek MediaTek Dimensity 6300 5G processor ផ្តល់បទពិសោធន៍ល្អដល់ក្នុងការលេងហ្គេម ដំណើរការកាន់តែរលូនក្នុងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និងសេវាខ្លាំងនៅតាមខេត្ត រឺជនបទប្រើប្រាស់លេងហ្គេមមិនបាច់ភ័យដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលសាកសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន។

ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើ​ប្រាស់​ប្រ​ចាំថ្ងៃ ជាមួយថាមពលថ្មធំ ទំហំផ្ទុកធំ និងកម្លាំងម៉ាស៊ីនលឿនជាងមុន ដែលមានថាមពលថ្មធន់ប្រើបា្រស់បានយូររហូត 4ឆ្នាំ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល១០០០ដង ។  SPARK 30 5G ផ្តល់ឲ្យនូវកម្លាំងសាកលឿន ១៨វ៉ាត់។ វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 256GB+16G (RAM តម្លើង 8 GB) ។

រចនារូបរាងដ៏ទាន់សម័យ

ស្មាតហ្វូនថ្មីនេះរចនាជាពិសេស សម្រាប់ត្រកូល TECNO SPARK 30 Series មានលក្ខណៈពិសេស ដែលខ្នងក្រោយរលោង និង មានកាមេរ៉ារចនាឡើងជារង្វង់ធំ ធ្វើឲ្យចាប់កាន់បានងាយស្រួលក្នុងពេលថតរូប ជាមួយតួខ្លួនស្តើងបំផុត SPARK 30 5G ដែលងាយស្រួលក្នុងការចាប់កាន់។

TECNO SPARK 30 5G ទាំងអស់សុទ្ធតែបានបំពាក់ បច្ចេកវិទ្យាការពារជម្រាបទឹក IP54 ដូចជាទឹកភ្លៀង ការកំពប់ទឹកលើ ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពីTÜV Rheinland ។

អេក្រង់ល្បឿន 120Hz

SPARK 30 5G បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 30 5G ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate នៅលើ SPARK 30 5G ផ្តល់នូវបាសបំពងសម្លេង ២គ្រាប់ ជាមួយនឹង Volume Plus 2.0 ដែលធ្វើឲ្យ SPARK 30 5G ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់ដល់ទៅ 300%និងសម្លេងគុណភាពល្អប្រសើរសម្រាប់ការលេងហ្គេម និងទស្សនាវីដូអូកម្សាន្តនានា។

លើសពីនេះ SPARK 30 5G ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប។

នៅលើកាមេរ៉ាខាងមុខ SPARK 30 5G មានកាមេរ៉ាមេទំហំ 108 MP Ultra large Sensor។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Glowing Selfie។

វាបំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីប 5G និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មល្អ

ជាងមុន ដែលមានប្រព័ន្ធការពារ IP54 ជាស្មាតហ្វូនលេងហ្គេមល្អបំផុត តម្លៃក្រោម 200ដុល្លារ។

TECNO SPARK 30 5G ជាមួយជម្រើសទំហំផ្ទុក៖

– 128GB+12GB* (RAM តម្លើង 6 GB) មានតម្លៃពិសេសត្រឹមតែ $159

– 256GB+16G* (RAM តម្លើង 8 GB) មានតម្លៃពិសេសត្រឹមតែ $179

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ