នៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់កន្ត្រក-កញ្ច្រែងផ្ដៅ-ល្ពាក់ និង តូបកាហ្វេ DOMO CAFEE នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ នេះបើតាមការឱ្យដឹងពីព័ត៌មាន Kulen Daily News នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ។
ក្រោយមានករណីឆាបឆេះ កម្លាំងជំនាញបានដុតដៃដុតជើងពន្លត់អគ្គិភ័យ ខណះជំហ៊ានដំបូងមានការវាយតម្លៃដោយអាជ្ញាធរមូលដ្ឋានថា មានការខូចខាតតូបកាហ្វេ ០១ តូបលក់សម្ភារៈសិប្បកម្មចំនួន ០១ ផ្ទះ ០១ ខ្នង និង ម៉ូតូ ០១ គ្រឿង ដោយសន្និដ្ឋានថាមូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យនេះ គឺមកពីឆ្លងចរន្តអគ្គិសនី។
ដោយឡែក ក្រោយកើតហេតុអគ្គិភ័យ តាមរយៈផេកកាហ្វេខាងលើ បានជូនដំណឹងសោកសៅដល់អតិថិជនឱ្យដឹងថា ៖ «ដំណឹងដ៏សោកសៅដែល DOMO coffee រងការឆាបឆេះ ទើបតែបើករយៈពេល ៣ ខែ សង្ឃឹមថាពួកយើងអាចក្រោកឈរមកវិញបាននឹងជួបបងប្អូនវិញ»៕
ប្រភព និង រូបភាព ៖ Kulen Daily News