សឹងមិនជឿវ័យ ៤៧ ឆ្នាំ! ៦ សន្លឹក ក្មេងល្ហក់របស់ គង់ សុជាតិ បង្ហោះអបអរក្នុងថ្ងៃកំណើត
បើគិតចាប់តាំងពីថ្ងៃកំណើតទី ០៣ ខែមេសា ឆ្នាំ ១៩៧៦ មកដល់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៣ ពិធីការិនីរៀមច្បងដ៏ល្បីឈ្មោះអ្នកនាង គង់ សុជាតិ ចម្រើនវ័យចូល ៤៧ ឆ្នាំហើយ។ ក្នុងថ្ងៃកំណើតនេះដែរ អ្នកនាង គង់ សុជាតិ ក៏ទទួលបានការជូនពរជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រ មិត្តក្នុង និង ក្រៅសិល្បៈ ជាពិសេសគឺក្រុមគ្រួសាររបស់អ្នកនាងយ៉ាងមានអត្ថន័យ។
ជាងនេះទៅទៀត អ្វីដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង សរសើរមិនដាច់ពីមាត់ ស្ទើតែមិនជឿថាក្នុងឆ្នាំ ២០២៣ នេះ អ្នកនាង គង់ សុជាតិមានវ័យក្បែរ ៥០ ឆ្នាំ ហើយ ពោលគឺអ្នកនាងអាយុ ៤៧ ឆ្នាំ ទៅហើយ តែបើងាកទៅមើលសម្រស់របស់ពិធីការិនីកូន ៣ រូប នេះមើលទៅវ័យក្មេងជាងអាយុទៅទៀត។
ជាក់ស្តែង ទៅមើលរូបភាព ៦ សន្លឹក ដែលបានផុសឡើងអបអរវ័យ ៤៧ ឆ្នាំ របស់អ្នកនាង គង់ សុជាតិ ក្នុងឈុតពណ៌ផ្កាម៉ោង ១០ និង ខ្មៅ អមនឹងសម្រស់យ៉ាងក្មេងល្ហក់របស់អ្នកនាងខាងក្រោមនេះ កាន់តែធ្វើឱ្យមហាជនស្ញើចសរសើរពីសម្រស់នៅចាំរបស់អ្នកនាង។
ទស្សនារូបភាព ៦ សន្លឹក ក្នុងថ្ងៃកំណើតអ្នកនាង គង់ សុជាតិ៖