នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្របតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ជញ្ជាំ ផ្គររន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬ បាក់មែកឈើនានាជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និង អ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរ ឬ ទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬ ឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬ អាចឈានទៅដល់ប៉ះពាល់អាយុជីវិត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖