ប្រែហើយ! ធ្លាប់តែយកកូរ៉េគ្រប់វគ្គ លើកនេះកុមារទេពបែកចិត្តយកប្រេស៊ីលវិញ ក្នុងវគ្គ ១៦ ក្រុម
កុមារាជនជាតិថៃ Kamaludin កន្លងមកតែងទស្សន៍ទាយគ្រាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup យ៉ាងឆុត រហូតទទួលបានរហស្សនាមថាជាកុមារទេពទៀតផង ពីសំណាក់អ្នកចូលចិត្តទស្សនាកីឡាបាល់ទាត់។
ក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ក្មេងប្រុសខាងលើ តែងតែទស្សន៍ទាយយកក្រុមបាល់ទាត់កូរ៉េ ដោយជាលទ្ធផល កូរ៉េ បានស្មើនឹងអ៊ុយរ៉ាហ្គាយ និង យកឈ្នះ ព័រទុយហ្គាល់ ក្នុងវគ្គ ៣២ ក្រុមទៀតផង។
យ៉ាងណាមិញ ឈានចូលមកដល់ វគ្គ ១៦ ក្រុម ដែលកូរ៉េខាងត្បូង ត្រូវប៉ះជាមួយប្រេស៊ីល ក្នុងយប់រំលងអធ្រាត្រ ចូលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្មេងប្រុស Kamaludin បានសម្រេចទស្សន៍ទាយយក ប្រេស៊ីល ឈ្នះកូរ៉េ តាមរយៈវីដេអូប្រមាណជាង ០១ នាទី នៅលើផេករបស់ខ្លួន កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ៕