(វីដេអូ) កំពូល Top4 ទៅដល់ណាផ្អើលគេដល់ហ្នឹង សូម្បីរឿងបង្គន់ក៏មិនលើកលែង វែកញែករហូតផ្ទុះសំណើច
ប្រិយមិត្តភាគច្រើនបានដឹងរួចមកហើយពីអត្តចរិត និង ភាពក្រមិចក្រមើមចូលចិត្តលេងសើចច្រើនរបស់កំពូល Top4 ទាំង ៤ រូបដែលប្រសូត្រចេញពីកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤។
ជាការពិត សឹងតែគ្រប់ពេលដែលកំពូល Top4 ទាំង ៤ រូប រួមមាន លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន បានជួបគ្នាម្ដងណា ក៏មិនខ្វះរឿងនិយាយដែលបង្កជាសំណើចឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះសំណើចជាមួយពួកគេនោះទេ។
ជាក់ស្ដែងថ្មីៗនេះ មានការបង្ហោះវីដេអូស្ដែងពីសកម្មភាពកំពូល Idols ទាំង ៤ រូប ព្រមទាំងកញ្ញា ថន លក្ខិណា កំពុងជជែកវែកញែករឿងបង្គន់ទំនើបប្រើសុទ្ធតែតេឡេបញ្ជា បង្កឱ្យអ្នកលេង Tiktok ផ្ទុះសំណើចមិនស្ទើរនោះទេ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖