មកដល់ពេលនេះ ជាថ្ងៃទី ៧ ហើយ ដែលបវរកញ្ញា កុយ អេនណា បានធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ទៅកាន់សៀមរាប។
រយៈពេល ៦ ថ្ងៃនៃការដើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ឃើញថាពិតជាទទួលបានការគាំទ្រពេញចិត្ត និង ក្ដីស្រឡាញ់យ៉ាងធំធេងពីមហាជនកម្ពុជាលើបណ្ដាញសង្គម និង បងប្អូនប្រជាជនតាមស្រុកភូមិនៅដងផ្លូវទៅកាន់សៀមរាប ដែលបានចូលរួមជាថវិកាមូលនិធិ និង លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់រូបនាងជាបន្តបន្ទាប់។
ពេលនេះដែរ ចំពោះដំណើរថ្មើរជើងរបស់ កុយ អេនណា ឆ្ពោះទៅសៀមរាប ក៏បានទៅដល់ស្រុករំលង ខេត្តកំពង់ធំហើយ ដែលតាមរយៈសកម្មភាពវីដេអូខ្លីៗឃើញថានាងធ្វើដំណើរទាំងថ្ងៃទាំងយប់ ដើរកាត់ថ្ងៃក្ដៅ និង ភ្លៀង ប៉ុន្តែនាងក៏នៅតែមានកម្លាំងចិត្ត មិនហត់នឿយ ដោយសារពីភូមិមួយទៅភូមិមួយមានបងប្អូនរង់ចាំគ្រប់កន្លែង ទាំងមេឃកំពុងភ្លៀងទៀតផង ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់រូបនាង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖