កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរលើកទី ២» ដែលរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត។
ក្នុងព្រឹត្តិការណ៍ «សំណេរអង្គរលើកទី ២» នេះដែរ មានបេក្ខជនសរុបចំនួន ១២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានទាំងជនជាតិបរទេសផងដែរ។ ជាងនេះទៅទៀត បេក្ខជនមានវ័យចាស់ជាងគេមានអាយុ ៨១ ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ ឆ្នាំ។
យ៉ាងណាមិញ អ្វីដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ ព្រឹត្តិការណ៍ «សំណេរអង្គរលើកទី ២» នេះ បានលេចវត្តមានរបស់កូនស្រីទី ៣ របស់ លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងទសវត្សឆ្នាំ ១៩៥០ និងទសវត្សឆ្នាំ ១៩៦០ គឺអ្នកស្រី វណ្ណ ទេវីការ៉ូល។
ក្នុងនោះដែរ ក្នុងព្រឹត្តិការណ៍ «សំណេរអង្គរលើកទី ២» នេះ អ្នកស្រី វណ្ណ ទេវីការ៉ូល មានសញ្ជាតិខ្មែរ-ស្វីស កូនស្រីទី ៣ ស្ថាបត្យករដ៏ល្បី លោក វណ្ណ ម៉ូលីវណ្ណ គឺបានចូលរួមជាបេក្ខជននៃការប្រកួត៕