ក្រសួងព័ត៌មាន និង សមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

Share This

ភ្នំពេញ – នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម នេត ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀង សាន ប្រធានសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអហ្វីស ប៉ាណូ និងគ្រប់មធ្យោបាយនៅកម្ពុជាឱ្យមានសណ្តាប់ធ្នាប់ និងស្របតាមគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនឹងជួយកែលម្អវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាកាន់តែទំនើប និងមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

អនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) គឺជាកិច្ចសហប្រតិបត្តិការជាសារវន្តដែលឆ្លុះបញ្ចាំងពីការចូលរួមរវាងវិស័យសាធារណៈ និងឯកជនលើវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សាយពាណិជ្ជកម្មឲ្យប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងមានបទដ្ឋានគ្រប់គ្រងច្បាស់លាស់ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ សមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើគោលការណ៍សំខាន់ៗរួមមាន៖

– ទី១៖ ចូលរួមអនុវត្តតាមគោលការណ៍ឆន្ទៈល្អ និងប្រកាសលេខ០៨៤ ប្រក. ពម ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីអំពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ ក.គ.ផ.ស. និងគោលការណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត
– ទី២៖ ចូលរួមរៀបចំស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាគ្រប់ប្រភេទឱ្យមានរបៀបរៀបរយ សោភណភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងប្រទេស
– ទី3៖ ដើរតួនាទីជាអ្នកសម្របសម្រួល និងអ្នកផ្តល់ប្រឹក្សាយោបល់ ជូនដល់ក្រុមហ៊ុន ឬភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯកជន ដើម្បីជាជំនួយលើការស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្របសម្រួលស្នើសុំទីតាំងដើម្បីសាងសង់និងដំឡើងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ឬបន្តសុពលភាពពីអាជ្ញាធរមានសមត្ថកិច្ច និងការងារបច្ចេកទសផ្សេងៗក្នុងគោលបំណងធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈអនុលោមតាមនីតីវិធីច្បាប់ត្រឹមត្រូវ។

លោក គៀង សាន ប្រធានសមាគម បានថ្លែងថា ៖ «ដោយមើលឃើញពីឧបសគ្គមួយចំនួនដែលបានជួបកន្លងមកពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ របៀបរៀបរយ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈប៉ាណូ និងអាហ្វីស ជាពិសេសលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតគ្រឿងស្រវឹង សមាគមយើងខ្ញុំបានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងព័ត៌មាន និងក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស.) ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរិះរកដំណោះស្រាយលើគ្រប់មធ្យោបាយ»

លោកបានបន្តទៀតថា ៖ «បន្ទាប់ពីអនុស្សរណៈនេះចូលជាធរមាន សមាគម CAMAA នឹងប្តេជ្ញាចិត្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់វិស័យផ្សាយពាណិជ្ជកម្មអោយប្រកបដោយស្តង់ដារអន្តរជាតិ។ អនុស្សរណៈនេះ ជាជំហានសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សាយពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ និងមានភាពប្រកបដោយសុចរិតភាព ដែលអាចជះឥទ្ធិពលល្អសម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ»

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានបង្ហាញពីការរីកចម្រើន និងទិសដៅថ្មីសម្រាប់វិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធានាថាវិស័យនេះ នឹងក្លាយជាឧស្សាហកម្មដ៏ប្រសិទ្ធភាព ប្រកបដោយទំនួលខុសត្រូវ និងទំនើបកម្មសមស្របនឹងបទដ្ឋានអន្តរជាតិ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ